តួកគី ចោទ អ៊ីស្រាអែល គ្មានចេតនាចង់បានសន្តិភាពជាមួយ ប៉ាឡេស្ទីន ឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តួកគី ចោទ អ៊ីស្រាអែល គ្មានចេតនាចង់បានសន្តិភាពជាមួយ ប៉ាឡេស្ទីន ឡើយ

តួកគី ចោទ អ៊ីស្រាអែល គ្មានចេតនាចង់បានសន្តិភាពជាមួយ ប៉ាឡេស្ទីន ឡើយ

អង់ការ៉ា ៖ ប្រទេសតួកគី កាលពីថ្ងៃ អាទិត្យ បានរិះគន់មិនសំចៃមាត់ថា ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ គ្មានចេតនាចង់បានសន្តិភាពពិតប្រាកដជាមួយប៉ាឡេស្ទីនឡើយ ។

Advertisement

ក្រសួងការបរទេសតួកគីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័រផ្លូវការថា គោលបំណងតែមួយគត់របស់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ គឺការបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីកំណើតរបស់ពួកគេ ហើយរារាំងការបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។

ក្រសួងនេះ បានសង្កត់ធ្ងន់ថា លោក ណេតាន់យ៉ាហ៊ូ កំពុងបន្តចាត់វិធានការដែលធ្វើឱ្យខូចតុល្យភាពដ៏ផុយស្រួយក្នុងតំបន់ និងបំផ្លាញដំណើរការចរចាស្វែងរកបទឈប់បាញ់ ដែលដឹកនាំដោយប្រទេសនានា ជាពិសេសសហរដ្ឋអាមេរិក ។

ក្រសួងនេះ បានព្រមានធ្ងន់ៗថា គោលនយោបាយបច្ចុប្បន្នរបស់រដ្ឋាភិបាលអ៊ីស្រាអែល កំពុងតែព្យាយាមប្រែក្លាយតំបន់មជ្ឈិមបូព៌ាទាំងមូល ទៅជាសមរភូមិជម្លោះដ៏ធំមួយ ។

ទន្ទឹមគ្នា ក្រសួងការបរទេសតួកគីបានអំពាវនាវដល់ប្រទេសនានា ដែលគាំទ្រសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនប៉ាឡេស្ទីន និងតំបន់ទាំងមូល គួរតែធ្វើសកម្មភាពឱ្យបានម៉ឺងម៉ាត់ ប្រកបដោយស្មារតីទទួលខុសត្រូវរួមគ្នា គោរពតាមច្បាប់អន្តរជាតិ និងតម្លៃមនុស្សធម៌ ដើម្បីប្រឆាំងនឹងវិធីសាស្រ្តពង្រីកទឹកដី និងយោធានិយមរបស់អ៊ីស្រាអែល ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា