ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ​កាន់តែពេញនិយម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ​កាន់តែពេញនិយម

ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ​កាន់តែពេញនិយម

ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ (Angkor Empire Marathon) លើកទី១១ ដែលបានរៀបចំឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅមុខប្រាសាទអង្គរវត្ត បានទាក់ទាញអ្នកចូលរួមរត់ប្រណាំងសរុប ៦ ៥០០នាក់ កើនឡើង ជាង ៥០% បើធៀបនឹងអ្នកចុះឈ្មោះប្រមាណ ៤ ២០០នាក់ កាលពីឆ្នាំ២០២៥។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍន៍ទេសចរអង្គរ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

សម្រាប់ឆ្នាំនេះ អត្តពលិកខ្មែរចំនួន ៥ ៤៥០នាក់ និងអន្តរជាតិចំនួន ១ ០៥០នាក់មកពី៥១ប្រទេស ភាគច្រើនជាជនជាតិចិន, ជប៉ុន និងចក្រភពអង់គ្លេស ដែលចូលរួមរត់លើ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។

ក្នុងចំណោមអ្នករត់ជាជនបរទេសទាំងអស់ មាន៧០០​នាក់​ហោះមកចូលរួមផ្ទាល់ក្នុងកម្មវិធីនេះ ក្រៅពីនោះ គឺជាជនជាតិបរទេសរស់នៅកម្ពុជា។ បើធៀបនឹងឆ្នាំ២០២៥ អត្តពលិកអន្តរជាតិឆ្នាំនេះបានកើនឡើងជិត៤០%។  ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា យល់ឃើញថា នេះគឺជាសញ្ញាបញ្ជាក់ពីកំណើនប្រជាប្រិយភាពនៃការរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ។

Advertisement

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ផងដែរថា សម្រាប់ព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១១នេះ ការរៀបចំកាន់តែមានគុណភាពខ្ពស់ ដោយមានការសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ទាំងសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍ ដែលធ្វើឱ្យអ្នករត់មានទំនុកចិត្ត និងភាពកក់ក្តៅ។ អគ្គលេខាធិការរូបនេះបានសង្កេតឃើញពីការពេញចិត្តរបស់ចំពោះអ្នករត់អន្តរជាតិ ពិសេសជនជាតិចិន។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១១នេះ បានផ្តល់ផលចំនេញច្រើនដល់សេដ្ឋកិច្ចមូលដ្ឋាន ដោយហេតុថា អ្នករត់ជាតិ និងអន្តរជាតិមកចំណាយរយៈពេល២ទៅ៣ថ្ងៃនៅខេត្តសៀមរាប ដើម្បីចូលរួមរត់ និងធ្វើដំណើរកម្សាន្ត។​ តាមការវាយតម្លៃតួលេខមូលរបស់គណៈកម្មការរៀបចំ យ៉ាងហោចណាស់ប្រាក់ជាងកន្លះលានដុល្លារ ត្រូវបានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ៕



រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា