អ៊ីរ៉ង់ នឹងបង្ខំ អាមេរិក ឱ្យគោរពតាម MOU | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ នឹងបង្ខំ អាមេរិក ឱ្យគោរពតាម MOU

អ៊ីរ៉ង់ នឹងបង្ខំ អាមេរិក ឱ្យគោរពតាម MOU

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេសគៀន កាលពីថ្ងៃ អាទិត្យ បានអះអាងថា ប្រទេសអ៊ីរ៉ង់ត្រូវតែបង្ខំសហរដ្ឋអាមេរិកឱ្យបន្តរក្សាការប្តេជ្ញាចិត្តគោរពតាមអនុស្សរណៈយោគយល់គ្នា (MoU) សន្តិភាព ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ។

Advertisement

មេដឹកនាំអ៊ីរ៉ង់រូបនេះ បានបញ្ជាក់លើបណ្តាញសង្គម X ថា យើងត្រូវតែព្យាយាមបង្ខំសត្រូវឱ្យគោរពតាមអ្វីដែលខ្លួនបានចុះហត្ថលេខា ។ សន្តិសុខរបស់ប្រទេស និងតំបន់ រួមទាំងសម្ព័ន្ធមិត្តរបស់យើង នឹងមានភាពប្រសើរឡើងជាមួយនឹង MoU នេះ ។

លោក ប៉េហ្សេសគៀន ដែលមានវ័យ៧១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រូបលោកជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈយោគយល់ MoU នេះ នឹងក្លាយជាចំណុចកណ្តាលនៃទំនាក់ទំនងការបរទេសរបស់អ៊ីរ៉ង់នៅពេលអនាគត ។

បើតាមស៊ីនហួរ, កាលពីថ្ងៃទី១៨ ខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើ MoU មួយ ដែលនៅក្រោមអនុស្សរណៈយោគយល់នេះ ប្រទេសទាំងពីរត្រូវបានកំណត់ថា នឹងរៀបចំការចរចាក្នុងរយៈពេល ៦០ ថ្ងៃ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ ។

យ៉ាងណាមិញ ជោគវាសនានៃ MoU នេះ កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ដោយសារតែការផ្ទុះឡើងវិញការប្រយុទ្ធរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា