ក្រសួងបរិស្ថានរម្លឹកការហាមឃាត់នាំចូលអាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងបរិស្ថានរម្លឹកការហាមឃាត់នាំចូលអាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច

ក្រសួងបរិស្ថានរម្លឹកការហាមឃាត់នាំចូលអាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច

ក្រសួងបរិស្ថាន ស្នើសុំការសហការពីរដ្ឋបាលរាជធានីខេត្ត អនុវត្តច្បាប់ហាមឃាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួចហើយ។

Advertisement

ក្រសួងបរិស្ថាន បានចេញលិខិតជម្រាបជូនអភិបាលរាជធានី ខេត្ត ទាំងអស់ ឱ្យអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក។ ការសម្រេចនេះធ្វើឡើងក្នុងគោលបំណងការពារសុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ រួមទាំងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកពីក្រៅប្រទេសចូលមកកម្ពុជា ត្រូវបានហាមឃាត់ជាដាច់ខាត។

ក្រសួងបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចមួយចំនួន បាននាំចូលសម្ភារៈទាំងនេះដោយមានលាយឡំជាមួយសំណល់គ្រោះថ្នាក់។

សំណល់ទាំងនោះរួមមាន ម៉ាស៊ីនត្រជាក់ ទូរទឹកកក ទូរបង្កក ម៉ាស៊ីនបោកគក់ខោអាវ ម៉ាស៊ីនសម្ងួតខោអាវ ទូរទស្សន៍ កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ទូរស័ព្ទ និងថេបប្លែត ដែលត្រូវបានចាត់ទុកថាជាសំណល់គ្រោះថ្នាក់។

មូលហេតុគឺដោយសារពួកវាមានផ្ទុកសារធាតុគ្រោះថ្នាក់ដូចជា បារត កាត់ម៉្ញូម នីកែល ក្រូម អាសេនិក និងសំណ ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ប្រសិនបើសារធាតុទាំងនេះសាយភាយចូលទៅក្នុងបរិស្ថាន តាមរយៈការទុកដាក់ ការដោះបំបែក និងការកែច្នៃមិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន។

ដូច្នេះ ការអនុវត្តវិធានការច្បាប់នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវការគ្រប់គ្រងសំណល់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពបរិស្ថានសម្រាប់កម្ពុជា៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា