អ៊ីរ៉ង់ ថា មិនបានសុំអាមេរិកកុំឲ្យវាយប្រហារខ្លួន ដូចការលើកឡើងរបស់ លោក ត្រាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា មិនបានសុំអាមេរិកកុំឲ្យវាយប្រហារខ្លួន ដូចការលើកឡើងរបស់ លោក ត្រាំ

អ៊ីរ៉ង់ ថា មិនបានសុំអាមេរិកកុំឲ្យវាយប្រហារខ្លួន ដូចការលើកឡើងរបស់ លោក ត្រាំ

តេហេរ៉ង់ ៖ អ៊ីរ៉ង់បដិសេធការអះអាង របស់លោក ដូណាល់ ត្រាំ ដែលលើកឡើងថា ទីក្រុងតេហេរ៉ង់ បានស្នើសុំមិនឲ្យអាមេរិក ធ្វើការវាយប្រហារមកលើខ្លួន នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ។

Advertisement

បើតាម Mehr, មន្ត្រីយោធាអ៊ីរ៉ង់និយាយថា ការចោទប្រកាន់នេះ គ្មានអ្វីក្រៅពីការកុហកថ្មី ហើយថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ មានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជាស្រេច សម្រាប់ព្រឹត្តិការណ៍ណាមួយ ។

កាលពីថ្ងៃសៅរ៍, លោក Trump បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេច ដើម្បីវាយប្រហារប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម ប៉ុន្តែ អះអាងថា ទីក្រុងតេហេរ៉ង់ និងបណ្តាប្រទេសមជ្ឈិមបូព៌ាផ្សេងទៀតបានស្នើសុំឱ្យលោកបញ្ឈប់ការវាយប្រហារថ្មីៗនេះវិញ។

លោកបាននិយាយថា លោកបានធ្វើការសម្រេចចិត្តផ្អាក ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ លោក Trump បានសរសេរ នៅក្នុងសារបង្ហោះ Truth Social ថា «នេះនឹងរួមបញ្ចូលការបើកជាបន្ទាន់ ពេញលេញ នៃច្រកសមុទ្រ HORMUZ និងការបញ្ចប់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់»។

យ៉ាងណា កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ ដែលដកស្រង់ប្រភពជិតស្និទ្ធនឹងអ្នកចរចាអ៊ីរ៉ង់ បាននិយាយថា ដរាបណាសហរដ្ឋអាមេរិករក្សាសកម្មភាពអរិភាពរបស់ខ្លួន ច្រកសមុទ្រ Hormuz នឹងនៅតែបិទ ។

អ៊ីរ៉ង់បានបិទច្រក Hormuz មួយនេះ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ដោយតម្រូវឱ្យនាវានានាទទួលបានការអនុញ្ញាត និងបង់ថ្លៃដឹកជញ្ជូន មុនពេលប្រើប្រាស់ផ្លូវទឹកនេះបាន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា