លោកជំទាវ អ៊ាត សោភា និងអ្នករាយការណ៍ពិសេស UN ផ្លាស់ប្តូរយោបល់​អំពីវឌ្ឍនភាព និងបញ្ហាប្រឈមផ្នែក សិទ្ធិ មនុស្សនៅកម្ពុជា រួមទាំងទុក្ខលំបាក​របស់ជនភៀសសឹក នៅ ព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវ អ៊ាត សោភា និងអ្នករាយការណ៍ពិសេស UN ផ្លាស់ប្តូរយោបល់​អំពីវឌ្ឍនភាព និងបញ្ហាប្រឈមផ្នែក សិទ្ធិ មនុស្សនៅកម្ពុជា រួមទាំងទុក្ខលំបាក​របស់ជនភៀសសឹក នៅ ព្រំដែនកម្ពុជា-ថៃ

លោកជំទាវ អ៊ាត សោភា និងអ្នករាយការណ៍ពិសេស UN ផ្លាស់ប្តូរយោបល់​អំពីវឌ្ឍនភាព និងបញ្ហាប្រឈមផ្នែក សិទ្ធិ មនុស្សនៅកម្ពុជា រួមទាំងទុក្ខលំបាក​របស់ជនភៀសសឹក នៅ ព្រំដែនកម្ពុជា-ថៃ

លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៦  បានជួបជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា  និងបានផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងទុក្ខលំបាករបស់ជនភៀសសឹកនៅព្រំដែនកម្ពុជាថៃ។

Advertisement

លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំលើកកម្ពស់សិទ្ធិមនុស្សលើគ្រប់ទិដ្ឋភាពដែលរួមមានសិទ្ធិស៊ីវិល និងនយោបាយ  សេដ្ឋកិច្ច  សង្គមកិច្ច និងវប្បធម៌ និងវាយតម្លៃខ្ពស់ចំពោះតួនាទីស្ថាបនារបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣។ ភាគីទាំងពីរប្តេជ្ញាបន្តកិច្ចសន្ទនាដោយបើកចំហ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីកែលម្អកង្វះខាត និងលើកកម្ពស់ការគោរព និងការពារសិទ្ធិមនុស្សនៅកម្ពុជា៕

ដោយ៖ពលជ័យ

ទាវ សារៈមុនិន្ទ

ទាវ សារៈមុនិន្ទ

ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា