ទូតចិននៅកម្ពុជាជឿជាក់លើការដោះស្រាយរបស់មេដឹកនាំកម្ពុជា ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតចិននៅកម្ពុជាជឿជាក់លើការដោះស្រាយរបស់មេដឹកនាំកម្ពុជា ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ

ទូតចិននៅកម្ពុជាជឿជាក់លើការដោះស្រាយរបស់មេដឹកនាំកម្ពុជា ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំលើមេដឹកនាំរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាជនភៀសសឹក និងបញ្ហាផ្សេងៗ ដែល កើតមានឡើងដោយសារជម្លោះព្រំដែនជាមួយប្រទេសថៃ។

Advertisement

លោកឯកអគ្គរដ្ឋទូតបានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោកអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋជនភៀសសឹក នៅខេត្តព្រះវិហារ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ នេះជាលើកទី២ហើយ ដែលលោកបានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនជនភៀសសឹកដោយសារការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា។

លោក វ៉ាង វិនពីន បានថ្លែងចំពោះមុខប្រជាពលរដ្ឋភៀសសឹកថា ការលំបាកនេះគឺជារឿងបណ្តោះអាសន្ន។ ជនជាតិខ្មែរ គឺជាជនជាតិដ៏អស្ចារ្យ មានការប្តេជ្ញាចិត្ត និងសមត្ថភាពគ្រប់គ្រាន់ដើម្បីយកជ័យជម្នះគ្រប់ភាពលំបាក និងការប្រឈមមុខនឹងបញ្ហានានា។ លោកសង្ឃឹមថា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រ និងការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជានឹងរក្សានិន្នាការសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយសន្តិភាព។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ទៀតថា ភាគីចិននៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងជួយសម្រាល តាមដែលអាចធ្វើទៅបាន ក្នុងការដោះស្រាយបញ្ហាជនភៀសសឹក ដើម្បីឲ្យការស្នាក់នៅរបស់ពួកគាត់កាន់តែល្អប្រសើរ។ លោកបន្តថា ដរាបណាជនភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាននោះ ជំនួយរបស់ប្រទេសចិន គឺនៅតែបន្តផ្តល់មិនបញ្ឈប់នោះឡើយ ។

លោក Tom Andrews អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅ កម្ពុជា ថ្មីៗនេះ ជំរុញឱ្យកម្ពុជានិងថៃ ដោះស្រាយរឿងព្រំដែនជាបន្ទាន់ ដើម្បីបើកផ្លូវឱ្យពលរដ្ឋកម្ពុជាបានវិលចូលផ្ទះសម្បែងឡើងវិញ។ លោកបានសង្កត់ធ្ងន់អំពីតម្រូវការបន្ទាន់ក្នុងការដោះស្រាយបញ្ហាប្រជាពលរដ្ឋស៊ីវិល ដែលបានភៀសខ្លួនដោយសារជម្លោះព្រំដែន នេះ។

បច្ចុប្បន្ន ពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ទៀត នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងបាន ដ្បិតតំបន់ពួកគាត់ធ្លាប់រស់នៅនៅតែរងផលប៉ះពាល់ពីស្ថានភាពជម្លោះតាមព្រំដែន៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា