អាមេរិក ចាយជាង ១០០ លានដុល្លារ ធ្វើទំនើបកម្មឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ចាយជាង ១០០ លានដុល្លារ ធ្វើទំនើបកម្មឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី

អាមេរិក ចាយជាង ១០០ លានដុល្លារ ធ្វើទំនើបកម្មឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី

វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិក បានចុះកិច្ចសន្យាតម្លៃ ១០៧,២ លានដុល្លារ ជាមួយក្រុមហ៊ុន Sikorsky Aircraft Corp ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Lockheed Martin ដើម្បីរចនា និងផលិតស្លាបចក្រមេថ្មី សម្រាប់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីប្រភេទ VH-92A ដែលស្គាល់ជាទូទៅថា “Marine One” ។
 
កិច្ចសន្យានេះ មានគោលបំណងរចនា ផលិត និងសាកល្បងស្លាបចក្រវិលមេជំនាន់ថ្មី ឬ Rotor Blades ស្ថិតក្រោមគម្រោងបង្កើនថាមពលហោះហើរ និងពង្រីកសមត្ថភាពបំពេញការងាររបស់ឧទ្ធម្ភាគចក្រ Marine One នៅគ្រប់លក្ខខណ្ឌអាកាសធាតុ ។
 
បើតាម Navy mil, ឧទ្ធម្ភាគចក្រ VH-92A មានសមត្ថភាពហោះហើរក្នុងចម្ងាយចន្លោះពី ៩០០ ទៅ ១,០០០ គីឡូម៉ែត្រ ជាមួយនឹងកម្លាំងល្បឿនលឿនបំផុតប្រហែល ៣០៦ គីឡូម៉ែត្រក្នុងមួយម៉ោង ។
 
ឧទ្ធម្ភាគចក្រ VH-92A មានដងខ្លួនប្រវែង ២១ ម៉ែត្រ កម្ពស់ ៥.៥ ម៉ែត្រ និងទម្ងន់ប្រហែល ១២,០០០ គីឡូក្រាម ។ វាត្រូវបានរចនាឡើងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ រួមមានប្រព័ន្ធការពារប្រឆាំងគ្រាប់មីស៊ីល បច្ចេកវិទ្យារំខានប្រព័ន្ធរ៉ាដា និងស្រោបពាសដែកការពារគ្រឿងផ្ទុះ ។
 
អ្វីដែលសំខាន់នោះ វាមានបំពាក់ដោយប្រព័ន្ធទាក់ទងបេសកកម្មដ៏ទំនើប ដែលអនុញ្ញាតឱ្យប្រធានាធិបតីអាចបញ្ជាការងារជាតិ និងទាក់ទងខ្សែបណ្តាញសម្ងាត់បានភ្លាមៗ​ទាំងជិត និងឆ្ងាយទូទាំងពិភពលោក ។
 
យោងតាម defence-blog, នៅក្រោមកិច្ចព្រមព្រៀងតម្លៃ ១០៧,២ លានដុល្លារ ក្រុមហ៊ុន Sikorsky មានរយៈពេល ៥ឆ្នាំ ពោលគឺនៅឆ្នាំ ២០៣១ ដើម្បីបញ្ចប់គម្រោងធ្វើទំនើបកម្មស្លាបចក្រមេជំនាន់ថ្មីរបស់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី Marine One ៕

Advertisement


 
ប្រភព ៖ defence-blog និង Navy mil ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា