Vietjet ដែលជាក្រុមហ៊ុនឈ្នះពានរង្វាន់ជាច្រើន ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រថ្នាក់អេកូរយៈពេលមួយសប្តាហ៍ដែលមានតម្លៃចាប់ពី ០ ដុល្លារអាមេរិក​ សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Vietjet ដែលជាក្រុមហ៊ុនឈ្នះពានរង្វាន់ជាច្រើន ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រថ្នាក់អេកូរយៈពេលមួយសប្តាហ៍ដែលមានតម្លៃចាប់ពី ០ ដុល្លារអាមេរិក​ សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា

Vietjet ដែលជាក្រុមហ៊ុនឈ្នះពានរង្វាន់ជាច្រើន ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រថ្នាក់អេកូរយៈពេលមួយសប្តាហ៍ដែលមានតម្លៃចាប់ពី ០ ដុល្លារអាមេរិក​ សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦ – ដើម្បីអបអរសាទរដែលក្រុមហ៊ុនអាកាសចរណ៍ Vietjet ថ្មីៗនេះទើឈ្នះពានរង្វាន់ Best Hybrid Airline ល្អបំផុតលើកដំបូងរបស់ខ្លួននៅក្នុងកម្មវិធី Korea Consumer Awards ឆ្នំា ២០២៦ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវប្រូម៉សិនលក់សំបុត្របញ្ចុះតម្លៃពិសេសរយៈពេលមួយសប្តាហ៍ រួមមានសំបុត្រយន្តហោះថ្នាក់អេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លៃចាប់ពីត្រឹមតែ ០ ដុល្លារអាមេរិកឡើងទៅ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) ប្រូម៉ូសិននេះបញ្ចុះតម្លៃសំបុត្ររហូតដល់ 30% លើតម្លៃសំបុត្រពិសេស និងការបញ្ចុះតម្លៃ ៥០% លើអាហារដែលបានបញ្ជាទិញទុកជាមុន។

Advertisement

ចាប់ពីម៉ោង ០០:០០ ថ្ងៃទី ១ ខែសីហា ដល់ម៉ោង ២៣:០០ ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៦ (UTC+៧) អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចកក់សំបុត្រយន្តហោះថ្នាក់ Eco ចាប់ពី ០ ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) លើផ្លូវហោះហើរទាំងអស់របស់ Vietjet រួមទាំងសេវាកម្មសៀមរាប-ហាណូយ។ អ្នកដំណើរក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ ៣០% លើសំបុត្រយន្តហោះ Business និង SkyBoss លើជើងហោះហើរអន្តរជាតិត្រង់ទាំងអស់ដោយប្រើប្រាស់លេខកូដប្រូម៉ូសិន BUSB88 ខណៈពេលដែលការបញ្ចុះតម្លៃ ២០% លើសំបុត្រយន្តហោះថ្នាក់ Deluxe លើជើងហោះហើរ ទីក្រុងហាណូយ-ទីក្រុងអាល់ម៉ាទី-ទីក្រុងប្រាក មានជាមួយលេខកូដប្រូម៉ូសិន DLX88។

ការផ្តល់ជូនទាំងនេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ និងរយៈពេលធ្វើដំណើរមមាញឹក អាស្រ័យលើលក្ខខណ្ឌទីផ្សារ)។ អ្នកដំណើរអាចកក់សំបុត្របានតាមរយៈ www.vietjetair.com កម្មវិធីទូរស័ព្ទ “Vietjet Air” និងបណ្តាញលក់ដែលមានការអនុញ្ញាត។

ដើម្បីធ្វើឱ្យរាល់ការធ្វើដំណើរកាន់តែរីករាយ អ្នកដំណើរដែលបញ្ជាទិញអាហារទុកជាមុននឹងទទួលបានការបញ្ចុះតម្លៃ 50% ភ្លាមៗ។ ប្រូម៉ូសិននេះ អនុវត្តចំពោះផ្លូវហោះហើរទាំងអស់ (មិនរាប់បញ្ចូលផ្លូវតភ្ជាប់) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ និងថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧។

ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ ធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនអាកាសចរណ៍កូនកាត់ល្អបំផុត (Best Hybrid Airline) ជាលើកដំបូងនៅក្នុងកម្មវិធីពានរង្វាន់ Korea Consumer Awards ឆ្នាំ ២០២៦ រួមជាមួយនឹងពានរង្វាន់បទពិសោធន៍អាហារលើយន្តហោះល្អបំផុត និងពានរង្វាន់ឧត្តមភាពសេវាកម្ម។ ពានរង្វាន់ Korea Consumer Awards គឺជាស្ថាប័នមួយទទួលស្គាល់ម៉ាកយីហោដ៏ល្បីដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូងជឿទុកចិត្តដោយផ្អែកលើការស្ទង់មតិអ្នកប្រើប្រាស់ទូទាំងប្រទេស និងការវាយតម្លៃដោយគណៈកម្មការអ្នកជំនាញ។ ក្រុមហ៊ុន Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍បរទេសតែមួយគត់ដែលទទួលបានពានរង្វាន់នៅក្នុងព្រឹត្តិការណ៍នេះសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ហើយក៏ត្រូវបានដាក់ឈ្មោះក្នុងចំណោមម៉ាកយីហោដែលអ្នកប្រើប្រាស់ជឿទុកចិត្តបំផុតចំនួន ៣៩ របស់កូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៦។

ការទទួលស្គាល់នេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏ជោគជ័យរបស់ក្រុមហ៊ុន Vietjet ទៅជាក្រុមហ៊ុនអាកាសចរណ៍កូនកាត់ ដោយរួមបញ្ចូលគ្នានូវតម្លៃសំបុត្រយន្តហោះដែលមានតម្លៃសមរម្យជាមួយនឹងផលិតផល និងសេវាកម្មកាន់តែប្រសើរឡើង ខណៈដែលក្រុមហ៊ុននេះបន្តវិនិយោគលើការពង្រីកបណ្តាញ ដើម្បីផ្តល់ជូនអ្នកធ្វើដំណើរនូវជម្រើស និងការតភ្ជាប់កាន់តែច្រើន។ ចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងដាក់ឱ្យដំណើរការផ្លូវហោះហើរត្រង់ថ្មីដែលភ្ជាប់ទីក្រុងហាណូយជាមួយទីក្រុងប្រាក (សាធារណរដ្ឋឆែក) និងទីក្រុងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ក៏ដូចជាទីក្រុងហូជីមិញជាមួយទីក្រុងកូឡុំបូ (ស្រីលង្កា)។

អ្នកដំណើរដែលហោះហើរជាមួយ Vietjet នឹងរីករាយក្នុងការធ្វើដំណើរជាមួយហោះទំនើបៗ និងសន្សំសំចៃប្រេងឥន្ធនៈ ជម្រើសតម្លៃសំបុត្រដែលអាចបត់បែនបាន សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងរួសរាយរាក់ទាក់ ព្រមទាំងជម្រើសអាហារក្តៅៗជាច្រើនមុខដែលមានមុខម្ហូបវៀតណាម និងអន្តរជាតិពេញនិយម រួមទាំងហ្វឺ និងបាញ់មី រួមជាមួយនឹងកាហ្វេទឹកដោះគោទឹកកកវៀតណាមដ៏ល្បីល្បាញ។ ជើងហោះហើរពិសេសមួយចំនួនក៏មានការសម្តែងរបាំវប្បធម៌ពិសេសៗនៅលើយន្តហោះផងដែរ ដែលបង្កើតបទពិសោធន៍ធ្វើដំណើរដែលមិនអាចបំភ្លេចបានលើសពីការដឹកជញ្ជូន។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមានតួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ   (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ  (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង  (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា