វៀតណាម ពឹងផ្អែកខ្លាំងលើកម្ពុជា ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម ពឹងផ្អែកខ្លាំងលើកម្ពុជា ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ

វៀតណាម ពឹងផ្អែកខ្លាំងលើកម្ពុជា ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ

ប្រទេសវៀតណាម នៅតែពឹងផ្អែកខ្លាំងលើកម្ពុជា ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ ស្របពេលប្រទេសនាំចេញដ៏ធំនេះ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកនៅឡើយ។

សារព័ត៌មានវៀតណាម VnExpress កាលពីថ្ងៃទី២ ខែសីហា បានឲ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែកក្កដាឆ្នាំ២០២៦ ប្រទេសវៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីឆៅ សរុប ១,៨១លានតោន ក្នុង តម្លៃជាង ៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាតម្លៃនាំចូលខ្ពស់បំផុតសម្រាប់រយៈពេលដូចគ្នាក្នុងកំណត់ត្រា។

កម្ពុជា នៅតែជាអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅដ៏ធំបំផុតរបស់វៀតណាម ដោយកាន់កាប់ចំណែកជាង ៥៤ភាគរយ នៃបរិមាណនាំចូលសរុប និងជាង ៥៦ភាគរយ នៃតម្លៃនាំចូលសរុប។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ប្រទេសវៀតណាមអាចផលិតគ្រាប់ស្វាយចន្ទីត្រឹម ៣០ម៉ឺនតោនប៉ុណ្ណោះ ស្របពេលដែលប្រទេសនេះ មានតម្រូវការគ្រាប់ស្វាយចន្ទីជិត ៤លានតោនសម្រាប់កែច្នៃ។ ដូច្នេះ ប្រទេសវៀតណាម ចាំបាច់បំផុតត្រូវការប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅពីប្រទេសអាហ្រ្វិកខាងលិច រួមទាំងកម្ពុជា ដើម្បីកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក។

Advertisement

 វៀតណាម គឺជាប្រទេសកែច្នៃគ្រាប់ស្វាយចន្ទីបំផុតលើពិភពលោក ហើយវៀតណាម ក៏ជាអ្នកប្រមូលទិញវត្ថុធាតុដើមផលិតផលកសិកម្មជាពិសេសគ្រាប់ស្វាយចន្ទីឆៅដ៏ធំបំផុតរបស់កម្ពុជា ផងដែរ។

បើតាមលោក អួន ស៊ីឡុត ទិន្នន័យក្រៅផ្លូវការ បង្ហាញថា នៅរយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជា បាននាំចេញគ្រាប់ចន្ទីឆៅទៅកាន់ប្រទេសវៀតណាម ប្រមាណ ១លានតោន ដែលគិតជាទឹកប្រាក់ជាង ១ពាន់៧០០លានដុល្លារ មានការកើនឡើងជិត ២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា