ព្រះមហាក្សត្រ និងព្រះមហាក្សត្រី កោតសរសើរវីរភាព និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រ និងព្រះមហាក្សត្រី កោតសរសើរវីរភាព និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី កោតសរសើរវីរភាព និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជឫទ័យប្រទានសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសនៃខួបចម្រើនជន្មាយុ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

Advertisement

នៅក្នុងសារលិខិត ព្រះអង្គទាំងទ្វេបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដែល ជា «អគ្គមគ្គទេសក៍ដ៏ឆ្នើម» បានដឹកនាំប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងយ៉ាងឆាប់រហ័សគ្រប់វិស័យ។

ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជបន្ទូលថា សម្តេចតេជោមិនត្រឹមតែបានលះបង់កម្លាំងកាយកម្លាំងចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃក្នុងការដឹកនាំប្រទេសឱ្យទទួលបាន សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សគ្រប់វិស័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិទៀតផង។

ជាមួយគ្នានេះ ព្រះអង្គបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មបច្ចុប្បន្នរបស់សម្តេចតេជោ ក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល ឱ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលធំៗជាបន្តបន្ទាប់ ជូនជាតិ និងប្រជាជនកម្ពុជា។

ព្រះអង្គបានប្រសិទ្ធពរជ័យសិរីសួស្តីជូនសម្តេចតេជោ ហ៊ុន សែន សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន និងទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងមាតុភូមិកម្ពុជា ៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា