ក្រសួងព័ត៌មាន ទាមទារឱ្យសារព័ត៌មាន CNA ចេញមកទទួលស្គាល់កំហុស ក្រោយផ្សាយករណីយុវតីសិង្ហបុរី ភ្ជាប់ជាមួយការជួញដូរមនុស្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងព័ត៌មាន ទាមទារឱ្យសារព័ត៌មាន CNA ចេញមកទទួលស្គាល់កំហុស ក្រោយផ្សាយករណីយុវតីសិង្ហបុរី ភ្ជាប់ជាមួយការជួញដូរមនុស្ស

ក្រសួងព័ត៌មាន ទាមទារឱ្យសារព័ត៌មាន CNA ចេញមកទទួលស្គាល់កំហុស ក្រោយផ្សាយករណីយុវតីសិង្ហបុរី ភ្ជាប់ជាមួយការជួញដូរមនុស្ស

ឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការផ្សព្វផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA ដែលភ្ជាប់ករណីសង្ស័យបាត់ខ្លួនយុវតីជនជាតិសិង្ហបុរីអាយុ២០ឆ្នាំ ទៅនឹងការជួញដូរ ឬល្បួងឱ្យធប្រព្រឹត្តិឧក្រិដ្ឋកម្មនៅកម្ពុជា មិនត្រឹមតែជាទង្វើបំពានគោលការណ៍គ្រឹះវិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ប្រទេសកម្ពុជា។

Advertisement

ឯកឧត្តម ទេព អស្ចារិទ្ធ បានលើឡើងថា ការទាញភ្ជាប់សាច់រឿងបញ្ហាគ្រួសាររបស់យុវតីជនសិង្ហបុរី មកផ្សាយបែបចោទប្រកាន់ និងការប្រឌិតសាច់រឿងអវិជ្ជមាន គ្មានមូលដ្ឋានច្បាស់លាស់ គឺជាទង្វើដែលមិនអាចទទួលយកបានដាច់ខាត។

សារព័ត៌មាន CNA បានធ្វើការកែសម្រួលលើអត្ថបទដើមដែលបានចុះផ្សាយកាលពីថ្ងៃទី31 កក្កដា ឆ្នាំ២០២៦រួចហើយ។ តែទោះបីយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា ទង្វើបំពានគោលការណ៍គ្រឹះវិជ្ជាជីវៈមិនអាចត្រូវបានលុបលាងដោយការកែសម្រួល ឬធ្វើបច្ចុប្បន្នភាពអត្ថបទដោយស្ងាត់ៗនោះទេ។

លោកបានទាមទារឱ្យសារព័ត៌មានមួយនេះ ចេញមកទទួលស្គាល់កំហុសរបស់ខ្លួន តាមរយៈសំណេរដោយឡែកមួយផ្សេងទៀត ។

អ្នកនាំពាក្យបានអំពាវនាវដល់ស្ថាប័នសារព័ត៌មានទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ លើកកម្ពស់វិជ្ជាជីវៈ និងរក្សាក្រមសីលធម៌ ក្នុងការរាយការណ៍ព័ត៌មាន។

យុវតីអាយុ២០ឆ្នាំ ឈ្មោះ Aishah Siregar បានសារភាពថា នាងបានចាកចេញពីគ្រួសារដោយស្ម័គ្រចិត្ត ដើម្បីមកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅកម្ពុជា ព្រោះជីវិតរបស់នាងនៅសិង្ហបុរីមានលក្ខណៈតប់ប្រម៉ល់ខ្លាំងពេក។ គ្មាននរណាបង្ខំនាងឲ្យមកកម្ពុជាទេ ហើយនាងក៏មិនជាប់ពាក់ព័ន្ធជាមួយសកម្មភាពខុសច្បាប់ ឬបទល្មើសអនឡាញណាមួយដែរ។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា កាលណាសារព័ត៌មានណាមួយចេញផ្សាយព័ត៌មានដែលមិនមែនជាការពិត អាចធ្វើឱ្យបាត់បង់នូវតម្លៃវិជ្ជាជីវៈសារព័ត៌មាន។

សម្រង់សម្តី៖ នេះជាសារដ៏សំខាន់ដល់សារព័ត៌មាន CNA មានការប្រុងប្រយ័ត្ន មុននឹងផ្សាយពាក់ព័ន្ធ នឹងOnline Scam នៅប្រទេសកម្ពុជានេះ។

លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានលើកឡើងថា ការឆ្លើយតបភ្លាមៗ យ៉ាងម៉ឺងម៉ាត់ពីអាជ្ញាធរកម្ពុជា បានបង្ហាញឱ្យឃើញនូវជំហរច្បាស់លាស់ ក្នុងការប្រឆាំងនឹង ការរាយការណ៍ព័ត៌មានខ្វះវិជ្ជាជីវៈ ឬការលាបពណ៌ដែលធ្វើឱ្យខូចខាតដល់រូបភាពរបស់កម្ពុជានៅ លើឆាកអន្តរជាតិ។

ប៉ុន្តែលោក សេង វណ្ណលី យល់ឃើញថា ការទាមទារឱ្យសារព័ត៌មានបរទេសកែតម្រូវព័ត៌មាន គឺមិនគ្រប់គ្រាន់សម្រាប់ការស្តារកិត្តិយសរបស់ប្រទេសកម្ពុជានោះទេ។

លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធគួរតែបន្តប្តេជ្ញាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យទទួលបានជោគជ័យថែមទៀត ព្រមទាំងធ្វើការផ្តន្ទាទោសលើជនពាក់ព័ន្ធ ដើម្បីធានាការទទួលបានទំនុកចិត្តពីអន្តរជាតិ៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា