រាជទាយាទ អារ៉ាប៊ីសាអូឌីត ចេញមុខព្រមានលោក ត្រាំ ឲ្យបញ្ឈប់ការវាយប្រហារលើ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជទាយាទ អារ៉ាប៊ីសាអូឌីត ចេញមុខព្រមានលោក ត្រាំ ឲ្យបញ្ឈប់ការវាយប្រហារលើ អ៊ីរ៉ង់

រាជទាយាទ អារ៉ាប៊ីសាអូឌីត ចេញមុខព្រមានលោក ត្រាំ ឲ្យបញ្ឈប់ការវាយប្រហារលើ អ៊ីរ៉ង់

បរទេស៖ រាជទាយាទប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salman បានព្រមានប្រធានាធិបតីអាមេរិក លោក Donald Trump កុំឱ្យចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ឡើងវិញ ។

Advertisement

ថ្លែងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Trump កាលពីថ្ងៃអាទិត្យ, ព្រះអង្គម្ចាស់ bin Salman មានព្រះរាជបន្ទូលថា ការវាយប្រហារលើអ៊ីរ៉ង់សាជាថ្មី នឹងបង្កផលប៉ះពាល់អវិជ្ជមាន ដល់សេដ្ឋកិច្ចពិភពលោក ។

ព្រះអង្គម្ចាស់មានព្រះរាជបន្ទូលថា ការកើនឡើងនៃភាពតានតឹងបន្ថែមទៀតអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ហើយការវាយប្រហារឈុតធំទាំងនេះ មិនអាចសម្រេចបាននូវគោលដៅដែលបានគ្រោងទុកនោះឡើយ ។

បើតាមទីភ្នាក់ងារព័ត៌មាន AP, កិច្ចសន្ទនានោះគឺជាកត្តាមួយ ដែលនាំឱ្យលោក Trump សម្រេចចិត្តចាប់ផ្តើមការចរចាអំពីបទឈប់បាញ់ជាមួយអ៊ីរ៉ង់ឡើងវិញ។

ជាក់ស្ដែង លោក Trump បានលើកឡើងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងសន្តិភាពឡើងវិញនៅថ្ងៃទី៣ ខែសីហានេះ បន្ទាប់ពីលោកបានយល់ព្រមលុបចោលការវាយប្រហារដ៏ខ្លាំងក្លាមួយ ទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់យូរអង្វែង ។

បើតាមលោក Trump, ប្រទេសអ៊ីរ៉ង់ និងប្រទេសដទៃទៀតនៅមជ្ឈិមបូព៌ា បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ចៀសការវាយប្រហារ ដោយសារតែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងត្រូវបានឯកភាពគ្នាហើយ ។

លោក Trump បន្ថែមថា ការឯកភាពគ្នានេះនឹងរួមបញ្ចូលទាំងការបើកច្រកសមុទ្រ Hormuz ពេញលេញឡើងវិញ និងព្រមទាំង បញ្ចប់ការគំរាមកំហែងផ្នែកនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ផងដែរ ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា