អ៊ីរ៉ង់ ចោទ អាមេរិក-អ៊ីស្រាអែល ជាមេខ្លោងបើកដៃឲ្យជនអន្តោប្រវេសន៍សម្រុកចូល អេស្ប៉ាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ចោទ អាមេរិក-អ៊ីស្រាអែល ជាមេខ្លោងបើកដៃឲ្យជនអន្តោប្រវេសន៍សម្រុកចូល អេស្ប៉ាញ

អ៊ីរ៉ង់ ចោទ អាមេរិក-អ៊ីស្រាអែល ជាមេខ្លោងបើកដៃឲ្យជនអន្តោប្រវេសន៍សម្រុកចូល អេស្ប៉ាញ

តេហេរ៉ង់ ៖ ស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសកេនយ៉ា បានចោទប្រកាន់ចំៗទៅកាន់សហរដ្ឋអាមេរិក និងដៃគូអ៊ីស្រាអែល ថាជាមេខ្លោងរៀបចំផែនការបើកដៃឱ្យជនភៀសខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់មកពីប្រទេសម៉ារ៉ុក ឆ្លងដែនចូលទៅកាន់តំបន់ Ceuta របស់ប្រទេសអេស្ប៉ាញ ។

Advertisement

ស្ថានទូតអ៊ីរ៉ង់អះអាងថា គោលបំណងចម្បងនៃលំហូរជនអន្តោប្រវេសន៍ដ៏ធំនេះ គឺដើម្បីដាក់ទោសអេស្ប៉ាញដែលហ៊ានចេញមុខរិះគន់ ក៏ដូចជាបដិសេដមិនព្រមចុះចាញ់នឹងសម្ពាធ ជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ា ។

បើតាម RT, ស្ថានទូតអ៊ីរ៉ង់ប្រចាំរដ្ឋធានីណៃរ៉ូប៊ី បានពិពណ៌នាលំហូរជនភៀសខ្លួននេះថា ជាប្រតិបត្តិការដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរនៃប្រទេសជិតខាងមួយចំនួន ដើម្បីធ្វើឱ្យបង្កអស្ថិរភាពដល់ប្រទេសអេស្ប៉ាញ ។

ស្ថានទូតអ៊ីរ៉ង់បានហៅវិបត្តិនេះថា ជាកាដូសម្រាប់ក្រុមស្តាំនិយមរបស់អឺរ៉ុប និងជាការដាក់ទោសប្រទេសដែលហ៊ានតតាំងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួន ជាមួយនឹងសារព្រមានច្បាស់ៗថា មហាអំណាចមួយនេះនឹង មិនអត់ឱនចំពោះការបះបោរនោះឡើយ ។

មិនខុសពីអ៊ីរ៉ង់, អ្នកនាំពាក្យសភាបក្សឆ្វេងនិយមអេស្ប៉ាញលោក Gabriel Rufian និយាយថា វិបត្តិអន្តោប្រវេសន៍នេះ គឺបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។

យ៉ាងណា ភ្លាមៗទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅពុំទាន់ធ្វើការអត្ថាធិប្បាយណាមួយ ដើម្បីឆ្លើយតបការចោទប្រកាន់មិនសំចៃមាត់របស់ភាគីអ៊ីរ៉ង់ និងអេស្ប៉ាញនៅឡើយទេ ។

ប៉ុន្មានថ្ងៃចុងក្រោយនេះ ជនភៀសខ្លួនប្រហែល ៥ម៉ឺន ទៅ ៦ម៉ឺននាក់បានឆ្លងដែនពីប្រទេសម៉ារ៉ុកចូលទៅក្នុងតំបន់ Ceuta តាមផ្លូវគោក និងផ្លូវទឹក ដែលចំនួននេះស្មើនឹងប្រមាណ ៧០% នៃប្រជាជនសរុបរស់នៅក្នុងតំបន់នេះ ។

វិបត្តិនេះ ជាលំហូរការជួញដូរមនុស្សដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហភាពអឺរ៉ុប ដែលគិតមកទល់ពេលនេះ បានឆក់យកជីវិតមនុស្សប្រមាណ ៨៦នាក់ហើយ ។ ភាគច្រើននៃជនរងគ្រោះទាំងនោះបានលង់ទឹកសមុទ្រ ឬត្រូវបានគេជាន់សង្កត់ស្លាប់ ខណៈចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀតផងដែរ ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា