អ៊ីស្រាអែល គ្រោងផលិតយន្តហោះចម្បាំងគ្មានមនុស្សបើក មានសមត្ថភាពខ្លាំងមិនចាញ់ F-35 អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល គ្រោងផលិតយន្តហោះចម្បាំងគ្មានមនុស្សបើក មានសមត្ថភាពខ្លាំងមិនចាញ់ F-35 អាមេរិក

អ៊ីស្រាអែល គ្រោងផលិតយន្តហោះចម្បាំងគ្មានមនុស្សបើក មានសមត្ថភាពខ្លាំងមិនចាញ់ F-35 អាមេរិក

ហ៊្សេរុយសាឡឹម ៖ ប្រទេសអ៊ីស្រាអែលមានផែនការផលិតយន្តហោះចម្បាំងគ្មានមនុស្សបើកផ្ទាល់ខ្លួន ដែលមានសមត្ថភាពខ្លាំង និងបំពាក់បច្ចេកវិទ្យាទំនើបបំផុត មិនចាញ់យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិកនោះទេ ។

Advertisement

បើតាម Straits Times, គំនិតផ្តួចផ្តើមនេះកើតឡើង បន្ទាប់ពីអាមេរិកកំពុងកើនឡើងសម្ពាធនយោបាយផ្ទៃក្នុង ដែលធ្វើឱ្យការលក់អាវុធដល់អ៊ីស្រាអែលមានការថយចុះ ជាពិសេសនៅក្រោយកើតមានសង្គ្រាមនៅតំបន់ហ្គាហ្សា និងអ៊ីរ៉ង់ ។

លោក David Rodman អ្នកជំនាញមកពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ Begin-Sadat របស់អ៊ីស្រាអែល និយាយថា ប្រសិនបើនិន្នាការនយោបាយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែបន្តតាមគន្លងបច្ចុប្បន្ន នោះអ៊ីស្រាអែលប្រហែលជាត្រូវបានរារាំង ឬមិនអាចសូម្បីតែទិញយន្តហោះទម្លាក់គ្រាប់បែក ដូចជា F-35 នេះជាដើម ។
 
F-35 គឺជាយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី ៥ ដ៏ទំនើបបំផុតរបស់អាមេរិក និងមានតម្លៃជាង ៨០ លានដុល្លារក្នុងមួយគ្រឿង ។

វាអាចហោះហើរក្នុងល្បឿនដល់ទៅជិត ២ ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងចម្ងាយប្រតិបត្តិការបានជាង ២ ពាន់ ២០០ គីឡូម៉ែត្រ ។

យន្តហោះចម្បាំង F-35 អាចពាំគ្រាប់មីស៊ីលបានទាំងក្នុងតួយន្តហោះ និងនៅក្រៅតួយន្តហោះ ជាមួយនឹងការស្រោបដោយបច្ចេកវិទ្យាអាចបង្វែររលកចាប់សញ្ញារ៉ាដារបស់សត្រូវ ឲ្យពិបាកក្នុងការរកឃើញ និងបាញ់ទម្លាក់ ។
 
មន្រ្តីជាន់ខ្ពស់អ៊ីស្រាអែលនិយាយថា ការចង់ផលិតយន្តហោះចម្បាំងគ្មានមនុស្សបើក ដើម្បីមកជំនួសយន្តហោះ F-35 ក៏ដោយសារតែអ៊ីស្រាអែលរៀបចំផែនការកាត់បន្ថយការពឹងផ្អែកលើជំនួយការពារជាតិពីសហរដ្ឋអាមេរិក ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា