ពួក ហ៊ូទី ថា គ្មានផែនការយកប្រាក់ពីនាវាឆ្លងកាត់សមុទ្រក្រហម ដូចនៅហ័រមូស ជាដាច់ខាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពួក ហ៊ូទី ថា គ្មានផែនការយកប្រាក់ពីនាវាឆ្លងកាត់សមុទ្រក្រហម ដូចនៅហ័រមូស ជាដាច់ខាត

ពួក ហ៊ូទី ថា គ្មានផែនការយកប្រាក់ពីនាវាឆ្លងកាត់សមុទ្រក្រហម ដូចនៅហ័រមូស ជាដាច់ខាត

បរទេស ៖ ក្រុមឧទ្ទាម ហ៊ូទី នៅប្រទេសយេម៉ែន បានបដិសេធថា ខ្លួនមិនមានគម្រោងយកកម្រៃសេវាពីនាវា ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ជាដាច់ខាត ដោយបញ្ជាក់ថា ការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកមួយនេះ នៅតែមិនគិតថ្លៃ ដដែល។

Advertisement

ការបដិសេធនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ តាមរយៈសេចក្តីថ្លែងការណ៍ របស់មជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការមនុស្សធម៌ ហៅកាត់ HOCC ដែលគ្រប់គ្រងដោយក្រុម Houthi និងទទួលបន្ទុកត្រួតពិនិត្យចរាចរណ៍នាវាឆ្លងកាត់ច្រកសមុទ្រ Bab al-Mandeb។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា «សេវាកម្មធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់របស់ខ្លួនគឺធ្វើឡើងដោយស្ម័គ្រចិត្ត និង មិនគិតថ្លៃឡើយ» ។

ប្រភពបានបន្ថែមថា អ្នកដែលទាមទារប្រាក់ សម្រាប់ការធ្វើដំណើរឆ្លងកាត់នោះ មិនមែនជាតំណាងឱ្យប្រទេសយេម៉ែន ឬ HOCC នោះទេ។ ខ្លួនក៏បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនកុំឱ្យបង់ប្រាក់ ឬ ចែករំលែកព័ត៌មានជាមួយភាគី ដែលគ្មានការអនុញ្ញាត។

សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីសប្តាហ៍មុន ដោយផ្អែកលើប្រភពព័ត៌មានក្នុងតំបន់ បង្ហាញឲ្យដឹងថា ក្រុម Houthi ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ កំពុងពិចារណាដាក់កម្រិតយកថ្លៃសេវាពីនាវាដែលឆ្លងកាត់ច្រកសមុទ្រនេះ ពោលគឺមួយសប្តាហ៍ បន្ទាប់ពីក្រុមនេះបានប្រកាសបិទផ្លូវសមុទ្រ មិនឱ្យមានការដឹកជញ្ជូនទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត។

ជាមួយគ្នានេះ លោកស្រី Afrah al-Zouba រដ្ឋមន្ត្រីការបរទេសយេម៉ែន បានមានប្រសាសន៍ កាលពីសប្តាហ៍មុនថា ក្រុម Houthi កំពុងព្យាយាម ចម្លងតាមគំរូរបស់អ៊ីរ៉ង់ ក្នុងការគិតថ្លៃនាវា ដែលឆ្លងកាត់សមុទ្រក្រហម ក៏ដូចជា ច្រក Bab al-Mandeb។

បើតាម al jazeera, ច្រកសមុទ្រ Bab al-Mandeb គឺជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលតភ្ជាប់សមុទ្រក្រហម ទៅនឹងឈូងសមុទ្រ Aden ហើយត្រូវបានប្រើប្រាស់ដោយនាវាដឹកប្រេង និងទំនិញផ្សេងៗ រវាងអាស៊ី អឺរ៉ុប និង មជ្ឈិមបូព៌ា។

គួរបញ្ជាក់ដែរថា ក្រុម Houthi បានធ្វើប្រតិបត្តិការយូរអង្វែងប្រឆាំងនឹងការដឹកជញ្ជូន តាមសមុទ្រក្រហម ដោយចាប់ផ្តើមនៅឆ្នាំ២០២៣ ទុកជាការប្រឆាំងនឹងសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែល ទៅលើជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា៕

ប្រភព aljazeera ៖ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា