លោក Trump ថា អ៊ីរ៉ង់ប្រឈមឱកាសចុងក្រោយ មុនពេលត្រូវកម្ទេចចោល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ថា អ៊ីរ៉ង់ប្រឈមឱកាសចុងក្រោយ មុនពេលត្រូវកម្ទេចចោល

លោក Trump ថា អ៊ីរ៉ង់ប្រឈមឱកាសចុងក្រោយ មុនពេលត្រូវកម្ទេចចោល

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃចន្ទថា ការចរចាជាមួយអ៊ីរ៉ង់កំពុងបន្ត បើទោះបីជាទីក្រុងតេហេរ៉ង់បានបដិសេធក៏ដោយ ហើយអះអាងថា ប្រទេសអ៊ីស្លាមមួយនេះកំពុងប្រឈមមុខនឹងឱកាសចុងក្រោយ មុនពេលត្រូវកម្ទេចចោល។

Advertisement

លោក Trump ដែលបានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសេតវិមានថា លោកយល់ព្រមបន្តស្វែងរកការចរចាជាមួយអ៊ីរ៉ង់ តាមសំណើរបស់ប្រទេសអារ៉ាប៊ី សាអូឌីត, អេមីរ៉ាត់ អារ៉ាប់រួម, កាតា និងប្រទេសដទៃទៀត។

យ៉ាងណា ក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធ កាលពីថ្ងៃចន្ទថា មិនមានការចរចាជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ប៉ុន្តែ លោក Trump បានទទូចថា ការចរចាពិតជាមានមែន។ លោកបាននិយាយថា «យើងកំពុងចរចាគ្នានៅពេលនេះ»។

ប្រធានាធិបតីអាមេរិករូបនេះបានបន្ថែមថា «នេះគឺជាឱកាសចុងក្រោយសម្រាប់ពួកគេក្នុងការចុះហត្ថលេខាលើឯកសារដ៏ល្អមួយ។ ខ្ញុំចង់ផ្តល់ឱកាសចុងក្រោយបំផុតដល់ពួកគេ មុនពេលពួកគេត្រូវកម្ទេចចោល»។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានស្ថិតក្នុងស្ថានភាពសង្គ្រាម ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារដោយភ្ញាក់ផ្អើលប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាការទូតប្រកបដោយភាពរអាក់រអួល អស់រយៈពេលជាច្រើនខែ ដែលបាននាំឱ្យមានភាពស្ងប់ស្ងាត់មួយកម្រិតក៏ដោយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា