អាមេរិក ចាយ ៣,០០០ លានដុល្លារ ពន្លឿនការផលិតមីស៊ីលសំណាញ់មេឃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ចាយ ៣,០០០ លានដុល្លារ ពន្លឿនការផលិតមីស៊ីលសំណាញ់មេឃ

អាមេរិក ចាយ ៣,០០០ លានដុល្លារ ពន្លឿនការផលិតមីស៊ីលសំណាញ់មេឃ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃជាង ៣ពាន់លានដុល្លារជាមួយក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុន Northrop Grumman ដើម្បីពន្លឿនបង្កើនការផលិតគ្រឿងបន្លាស់មីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃ Patriot និង THAAD។
 
កិច្ចព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់កុងត្រាមានតម្លៃរហូតដល់ ៥៨,៦ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន Lockheed Martin សម្រាប់ការផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធខែលការពារដែនអាកាស Patriot កាលពីសប្តាហ៍មុន។
 
បើតាម South China Morning Post, តាមរយៈកិច្ចព្រមព្រៀងខាងលើ មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិកមានបំណងបង្កើនការផលិតមីស៊ីលស្ទាក់ចាប់សម្រាប់ Patriot ឱ្យបាន ៣ ដង និង THAAD ឱ្យបាន ៤ ដង។
 
ក្រៅពីមីស៊ីលស្ទាក់ចាប់, សហរដ្ឋអាមេរិកក៏បានចុះកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយក្រុមហ៊ុន RTX ដើម្បីបង្កើនការផលិតមីស៊ីលនាំផ្លូវ Tomahawk ពី ៦០ គ្រាប់ក្នុងមួយឆ្នាំ ឱ្យកើនឡើងដល់ ១.០០០គ្រាប់ក្នុងមួយឆ្នាំផងដែរ ។
 
ការសម្រេចចិត្តរបស់មន្ទីរបញ្ចកោណ ត្រូវបានជំរុញដោយសារជម្លោះនៅមជ្ឈិមបូព៌ា និងសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឱ្យស្តុកអាវុធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកធ្លាក់ចុះយ៉ាងគំហុក។
 
ជាក់ស្តែង បើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ ហៅកាត់ CSIS, យោធាអាមេរិកមានគ្រាប់មីស៊ីលស្ទាក់ចាប់សម្រាប់ Patriot តិចជាង ១.០០០គ្រាប់ និងគ្រាប់មីស៊ីលស្ទាក់ចាប់សម្រាប់ THAAD តិចជាង ២៥០គ្រាប់ប៉ុណ្ណោះនៅក្នុងឃ្លាំងអាវុធ ខណៈដែលសំណាញ់មេឃទាំងពីរនេះ គឺជាប្រព័ន្ធខែលការពារដែនអាកាសដ៏សំខាន់បំផុត៕
 
ប្រភព ៖ South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា