អ៊ុយក្រែន ដាក់គោលដៅបញ្ចប់សង្គ្រាមជាមួយ រុស្ស៊ី មុនរដូវរងា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ដាក់គោលដៅបញ្ចប់សង្គ្រាមជាមួយ រុស្ស៊ី មុនរដូវរងា

អ៊ុយក្រែន ដាក់គោលដៅបញ្ចប់សង្គ្រាមជាមួយ រុស្ស៊ី មុនរដូវរងា

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងកាលពីថ្ងៃ ចន្ទ ថា ប្រទេសអ៊ុយក្រែននឹងស្វែងរកការបង្កើតសម្ពាធពេញទំហឹងលើផ្នែកការទូត សេដ្ឋកិច្ច និងយោធាប្រឆាំងទីក្រុងមូស្គូ ដើម្បីជំរុញបញ្ចប់សង្គ្រាមរបស់រុស្ស៊ី មុនពេលរដូវរងាចាប់ផ្តើម។

Advertisement

លោក ហ្សេលេនស្គី បានប្រាប់ក្រុមឯកអគ្គរដ្ឋទូតអ៊ុយក្រែននៅទីក្រុងកៀវ ថា រដូវស្លឹកឈើជ្រុះឆ្នាំ ២០២៦ គឺជាពេលវេលាដែលអ៊ុយក្រែនចង់បានបំផុត ដើម្បីបង្ខំឱ្យរុស្ស៊ីឈានទៅរកតុចរចាសន្តិភាព ។

យោងតាម RBC-Ukraine, លោក ហ្សេលេនស្គី និយាយថា អ៊ុយក្រែននឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើឱ្យសង្គ្រាមរបស់រុស្ស៊ីបញ្ចប់ កើតឡើងមុនរដូវរងា ពោលគឺនៅត្រឹមរដូវស្លឹកឈើជ្រុះ។

ប៉ុន្តែលោកដឹងច្បាស់ថា លោកប្រធានាធិបតី ពូទីន នឹងបន្តអូសបន្លាយសង្គ្រាមនេះ ហើយកំពុងរៀបចំផែនការអូសបន្លាយជម្លោះ តាមរយៈការកៀរគរកងទ័ពបន្ថែម ពិសេសកងទ័ពកូរ៉េខាងជើង និងការវាយប្រហារថ្មីៗ ។

លោក ហ្សេលេនស្គី បានអះអាងថា ការវាយប្រហាររបស់អ៊ុយក្រែនលើទីតាំងផលិតឧបករណ៍យោធារបស់រុស្ស៊ី ផ្នែកភស្តុភារ និងទីតាំងថាមពល គឺជាឧបករណ៍សម្រាប់បង្កើនតម្លៃនៃការធ្វើសង្គ្រាម ក៏ដូចជាបង្ខំឱ្យវិមានក្រឹមឡាំងស្វែងរកសន្តិភាព។

ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងព្យាយាមបង្កើតទម្រង់សម្ពាធផ្សេងៗប្រឆាំងរុស្ស៊ី មានដូចជាសម្ពាធការទូត ការវាយប្រហារ ទណ្ឌកម្ម និងវិធានការដែលដាក់ចេញដោយប្រទេសដៃគូ ឱ្យឈានដល់កម្រិតមួយដែលរុស្ស៊ីគ្មានជម្រើសផ្សេង ក្រៅពីរត់រកតុចរចាសន្តិភាពនោះទេ។

យ៉ាងណា មេដឹកនាំអ៊ុយក្រែនរូបនេះ ក៏បានទទួលស្គាល់ដែរថា ទោះបីជាមានសម្ពាធរួមបញ្ចូលគ្នាធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏មិនប្រាកដថា រុស្ស៊ីអាចនឹងសម្រេចចិត្តបញ្ឈប់សង្គ្រាមភ្លាមៗបាននោះទេ៕

ប្រភព ៖ RBC-Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា