អ៊ុយក្រែនមកជួយពន្លត់ភ្លើងឆេះព្រៃ នៅប្រទេសបារាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែនមកជួយពន្លត់ភ្លើងឆេះព្រៃ នៅប្រទេសបារាំង

អ៊ុយក្រែនមកជួយពន្លត់ភ្លើងឆេះព្រៃ នៅប្រទេសបារាំង

ប៉ារីស ៖ ក្រុមអ្នកពន្លត់អគ្គិភ័យមកពីប្រទេសអ៊ុយក្រែនត្រូវបានបញ្ជូនឲ្យមកជួយប្រទេសបារាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ។
 
ជាការចូលរួមក្នុងប្រតិបត្តិការដើម្បីពន្លត់ភ្លើងឆេះព្រៃដ៏ធំ ដែលកំពុងបំផ្លិចបំផ្លាញតំបន់ Gironde ហើយនេះគឺជាការប្រមូលកម្លាំងជួយសង្គ្រោះដ៏ធំធេងមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសបារាំង។
 
ជាមួយនឹងឆន្ទៈជួយគ្នា ទៅវិញទៅមក, លោកស្រី Krystyna Pertsovych ដែលជាមន្ត្រីផ្នែកព័ត៌មានរបស់ក្រុមឆ្លើយតបបន្ទាន់ អ៊ុយក្រែន បាននិយាយថា​ «នៅពេលដែលយើងត្រូវការជំនួយ ប្រទេសបារាំងបានមកជួយយើង»។
 
លោកស្រីបញ្ជាក់ថា ក្រុមការងារនេះបានមកដល់ប្រទេសបារាំង បន្ទាប់ពីធ្វើដំណើរតាមផ្លូវគោក អស់រយៈពេល ៥២ម៉ោង។
 
លោកមេបញ្ជាការ Thomas Mimiague មកពីអង្គភាព SDIS 33 បានពន្យល់ថា ទោះបីជាពួកគេមិនចេះនិយាយភាសាបារាំងក៏ដោយ ក៏ពួកគេអាចធ្វើឱ្យមិត្តរួមការងារ ដែលនិយាយភាសាបារាំង យល់ពីអ្វីដែលពួកគេចង់និយាយបាន។
 
លោក Thomas Mimiague បានបញ្ជាក់យ៉ាងមុតមាំបន្ថែមថា​ «នៅនឹងកន្លែងប្រតិបត្តិការ ភាសារបស់អ្នកពន្លត់អគ្គិភ័យ គឺជាភាសាដែលអ្នកពន្លត់អគ្គិភ័យទាំងអស់ អាចយល់គ្នាបាន»៕
 
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

Advertisement
លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា