ហាម៉ាសទទូចដល់គ្រប់ភាគី រូតរះដាក់សំពាធអ៊ីស្រាអែលព្រមឈប់បាញ់ នៅហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហាម៉ាសទទូចដល់គ្រប់ភាគី រូតរះដាក់សំពាធអ៊ីស្រាអែលព្រមឈប់បាញ់ នៅហ្គាហ្សា

ហាម៉ាសទទូចដល់គ្រប់ភាគី រូតរះដាក់សំពាធអ៊ីស្រាអែលព្រមឈប់បាញ់ នៅហ្គាហ្សា

ហ្គាហ្សា ៖ ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យភាគីសម្របសម្រួលទាំងអស់ រូតរះដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីយល់ព្រមលើបទឈប់បាញ់ នៅតំបន់ហ្គាហ្សា។

Advertisement

ប្រភពព័ត៌មានពីថ្នាក់ដឹកនាំនៃចលនាហាម៉ាស (Hamas) បានប្រាប់បណ្តាញព័ត៌មាន Al Jazeera ថា ចលនានេះបានទាក់ទងទៅភាគីសម្របសម្រួល និងទាមទារឱ្យមានជំហរច្បាស់លាស់មួយ ពាក់ព័ន្ធនឹងការកើនឡើងនៃភាពតានតឹងថ្មីៗ បង្កឡើងដោយកងកម្លាំងកាន់កាប់ នៅក្នុងតំបន់ហ្គាហ្សា។

ចលនានេះទទូចឱ្យមាន «ការអន្តរាគមន៍ដោយផ្ទាល់» ពីសំណាក់ភាគីសម្របសម្រួល ដើម្បីបង្ខំឱ្យអ៊ីស្រាអែលបញ្ឈប់ការប្រយុទ្ធគ្នាទាំងស្រុង។

បើតាម Tass, នៅក្នុងខែមករា ឆ្នាំ២០២៥ អ៊ីស្រាអែល និងក្រុមហាម៉ាសបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ក្រោមការសម្របសម្រួលពីអាមេរិក អេហ្ស៊ីប និងកាតា។ គំនិតផ្តួចផ្តើមនេះមានបីដំណាក់កាល រួមមានការបញ្ឈប់អរិភាព និង ការដោះលែងអ្នកជាប់ឃុំ, ការពង្រីកការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់នេះ ព្រមទាំង ការដកកងកម្លាំងអ៊ីស្រាអែលចេញមួយផ្នែក។ ដំណាក់កាលបន្តបន្ទាប់ទៀតគ្រោងនឹងបញ្ចប់ជម្លោះ, ការដកកងកម្លាំងអ៊ីស្រាអែលចេញ និង ការកសាងតំបន់ហ្គាហ្សាឡើងវិញ។

ប៉ុន្តែ ក្រុមប៉ាឡេស្ទីនថា អ៊ីស្រាអែលនៅតែបន្តវាយប្រហារ។ ជាក់ស្តែង នៅថ្ងៃទី១ និងទី២ ខែសីហា អ៊ីស្រាអែលបន្តការវាយប្រហារ បណ្តាលឲ្យ ស្លាប់ជនជាតិប៉ាឡេស្ទីន ១៩នាក់ នេះបើតាមប្រភពពីមន្ទីរពេទ្យ ក្នុងតំបន់ គ្រប់គ្រងដោយហាម៉ាស់៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា