រដ្ឋមន្ត្រីក្រសួងដែនដី ដាស់តឿននិស្សិតជ័យលាភី ឱ្យយកចំណេះដឹងពីក្រៅប្រទេសមកអភិវឌ្ឍមាតុភូមិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងដែនដី ដាស់តឿននិស្សិតជ័យលាភី ឱ្យយកចំណេះដឹងពីក្រៅប្រទេសមកអភិវឌ្ឍមាតុភូមិ

រដ្ឋមន្ត្រីក្រសួងដែនដី ដាស់តឿននិស្សិតជ័យលាភី ឱ្យយកចំណេះដឹងពីក្រៅប្រទេសមកអភិវឌ្ឍមាតុភូមិ

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមអបអរសាទរ និងកោតសរសើរ​ដល់​និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ព្រមទាំងលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីគ្រប់ៗរូប ផ្លាស់ប្ដូរផ្នត់គំនិត រៀនបើកចិត្ត​ឱ្យទូលាយ ទទួលយកបទពិសោធន៍ និងចំណេះដឹងថ្មីៗ ក្នុងអំឡុងពេលបន្ត​ការសិក្សានៅក្រៅប្រទេស ។

Advertisement

មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់សហភាពអឺរ៉ុប និងប្រទេស​ចំនួន៤ផ្សេងទៀត នៅទីស្តីការក្រសួងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ពីសារ:សំខាន់នៃការវិនិយោគលើធនធានមនុស្ស ។ ឯកឧត្តមបានចាត់ទុក​និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ជាកោសិកាដ៏សំខាន់សម្រាប់ការ​កសាង​ពូនជ្រុំ​សង្គមជាតិកម្ពុជា ប្រកបដោយភាពរស់រវើក ស្របទៅតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។បំណងប្រាថ្នាដ៏ពិសិដ្ឋនោះ គឺ​ចង់កសាង​ទ្រនំសុភមង្គល ជូនប្រជាពលរដ្ឋឱ្យមានផ្ទះសម្បែងរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ ទទួលបានការសិក្សា​អប់រំគ្រប់ៗគ្នា មានប្រាក់​ចំណូល ប្រាក់សន្សំ និងការលំហែ កាត់បន្ថយបំណុលគ្រួសារនិងមានជីវភាពល្អប្រសើរឡើង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងជំរុញដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ដែល​នឹងត្រូវទៅបន្តការ​សិក្សា​នៅក្រៅប្រទេស ត្រូវចូលរួមកសាងសហសម័យកម្ពុជាជាមួយគ្នា ជាសម័យដែលសង្គមកម្ពុជា មានអរិយធម៌ វប្បធម៌ ទំនៀម​ទម្លាប់ និងមានភាពជឿជាក់លើខ្លួនឯង ។ ដោយយកឱកាសនេះរៀនស្គាល់ពីគេ និងប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចរបស់ពិភព​លោក​និងខ្លួនឯង និងចេះទាញប្រយោជន៍ពីនោះដើម្បីកសាងខ្លួននិងគ្រួសារ និងអភិវឌ្ឍកម្ពុជាមាតុភូមិយើងឱ្យកាន់តែរីក​ចម្រើនបន្ថែម​ទៀត ស្របតាមបរិបទនៃសង្គមកម្ពុជា ។

សូមជម្រាបថា និស្សិតជ័យលាភីអាហារូបករណ៍កម្ពុជាប្រចាំឆ្នាំទទួលបានឱកាសបន្តការសិក្សាថ្នាក់ឧត្តមនៅក្រៅប្រទេស រួមមាន សហភាពអឺរ៉ុប ប្រទេសហុងគ្រី ប្រទេសឆែក ប្រទេសជប៉ុន និងប្រទេសចិន លើជំនាញសំខាន់ៗដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពល និងបរិស្ថាន ៕

អត្ថបទ ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា