កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្ដីពីកិច្ចការមុខងារសាធារណៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្ដីពីកិច្ចការមុខងារសាធារណៈ

កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្ដីពីកិច្ចការមុខងារសាធារណៈ

កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្ដីពីកិច្ចការមុខងារសាធារណៈលើកទី២៣(23rd ACCSM) និងអាស៊ានបូកបីលើកទី៨(8th ACCSM+3)  នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
 
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «វេទិកាស្តីពីអភិបាលកិច្ចល្អ» ក្រោមប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង» នៅថ្ងៃទី៤ ខែសីហានេះ ដោយមានការចូលរួមពីប្រធានប្រតិភូ ACCSM និង ACCSM+3 តំណាងលេខាធិការដ្ឋានអាស៊ាន។
 
វេទិកាកម្រិតតំបន់នេះរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំ និងចែករំលែកនូវចំណេះដឹង បទពិសោធល្អៗ ពាក់ព័ន្ធនឹងការធ្វើនវានុវត្តន៍ក្នុងការគ្រប់គ្រងមុខងារសាធារណៈរវាងបណ្តាប្រទេសជាសមាជិក។ មុនឈានដល់វេទិកានេះ កាលពីថ្ងៃទី៣ ខែសីហា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ក៏បានដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការងារ និងកំណត់ទិសដៅកិច្ចសហប្រតិបត្តិការនាពេលអនាគត។
 
ក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តម យក់ ប៊ុនណា បានគូសបញ្ជាក់ថា នៅក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងការរំពឹងទុកកាន់តែខ្ពស់របស់ប្រជាពលរដ្ឋ ការបម្រើសេវាសាធារណៈត្រូវតែបន្តអភិវឌ្ឍឱ្យកាន់តែមានភាពរហ័សរហួន ប្រកបដោយនវានុវត្តន៍ និងតម្កល់ប្រជាពលរដ្ឋជាស្នូល។
ឯកឧត្តមបានបន្ថែមថា បញ្ហាប្រឈមទាំងនេះគឺជាឱកាសសំខាន់ក្នុងការធ្វើទំនើបកម្មអភិបាលកិច្ច ពង្រឹងឧត្តមភាពស្ថាប័ន និងវិនិយោគលើធនធានមនុស្ស។ តាមរយៈវេទិកា ACCSM អាស៊ាននឹងអាចកសាងប្រព័ន្ធមុខងារសាធារណៈដែលមានភាពធន់ ប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគត និងរួមចំណែកយ៉ាងមានអត្ថន័យដល់ការកសាងសហគមន៍អាស៊ាន។
 
ព្រឹត្តិការណ៍ថ្នាក់តំបន់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ផ្តល់សារៈប្រយោជន៍ធំៗចំនួនបីសម្រាប់ប្រទេសជាតិ។ ទីមួយ ជួយពង្រឹងសមត្ថភាពមន្ត្រីរាជការ និងស្ថាប័នតាមរយៈវគ្គបណ្តុះបណ្តាល និងកម្មវិធីផ្លាស់ប្តូរចំណេះដឹងផ្សេងៗ។ ទីពីរ ជួយលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកតំបន់ និងទីបី នាំទៅដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ពីព្រោះនៅពេលដែលមន្ត្រីរាជការមានសមត្ថភាព ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ នោះការបំពេញការងារ និងការបម្រើប្រជាពលរដ្ឋនឹងទទួលបានលទ្ធផលល្អប្រសើរជានិច្ច៕

Advertisement


 
ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា