កម្មក​ររោ​ងចក្រ ជេ អេស វិ​ល​ចូល​ធ្វើការ​វិញ​ បន្ទាប់ពីក្រសួងការងារអន្តរាគមន៍ដោះស្រាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មក​ររោ​ងចក្រ ជេ អេស វិ​ល​ចូល​ធ្វើការ​វិញ​ បន្ទាប់ពីក្រសួងការងារអន្តរាគមន៍ដោះស្រាយ

កម្មក​ររោ​ងចក្រ ជេ អេស វិ​ល​ចូល​ធ្វើការ​វិញ​ បន្ទាប់ពីក្រសួងការងារអន្តរាគមន៍ដោះស្រាយ

បន្ទាប់ពីផ្ទុះការតវ៉ាកាលពីថ្ងៃចន្ទ នៅថ្ងៃអង្គារទី៤ ខែសីហានេះកម្មករនិ​យោជិតនៅរោងចក្រ ជេ អេស (JS Leather Collection Phnom Penh Co., Ltd.)​បានវិលត្រឡប់ចូលបម្រើការងារជាធម្មតាវិញបន្ទាប់ពីក្រសួងការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ចូលរួមដោះ​ស្រាយជាមួយអ្នកទទួលខុសត្រូវរោងចក្រ។

Advertisement

ឯកឧត្តម ស៊ុន មេសា អ្នកនាំ​ពាក្យក្រសួង​ការងារ និង​បណ្ដុះ​ប​ណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យដឹង​​ថា ​បងប្អូនកម្មក​រនិយោជិត​បាន​ចូល​បំពេញកា​រងារតាមធម្មតា​វិញ បន្ទា​ប់​ពីពួក​គាត់បា​នទទួលយកដំណើ​រកា​រសម្រ​បសម្រួល ដែល​ឈរលើ​គោល​ការណ៍​សន្ទនា ការយោគ​យល់គ្នាទៅ​វិញ​ទៅ​មក ការគោ​រពសិទ្ធិ និងកា​តព្វកិ​ច្ចរបស់​ភាគី​ពាក់ព័​ន្ធ ព្រម​ទាំង​ការអនុ​វត្តស្រប​តាមច្បាប់ និងបទប្ប​ញ្ញ​ត្តិការ​ងារ​ជាធ​រមាន។

អ្នកនាំពាក្យរូបនេះបន្តថា ក្រោយ​ការឈា​នដល់កិ​​ច្ចព្រម​ព្រៀ​ងរួម បង​ប្អូ​ន​ក​ម្មក​រនិយោ​ជិតបាន​សម្រេ​ចវិលត្រឡប់​ចូលបម្រើ​ការ​ងា​រវិញជាធ​ម្មតា ដែល​ជាការបង្ហា​ញពីទំ​នុ​កចិត្ត​ជឿជាក់​គ្នា​រវាង​​ភាគី និងប្រសិ​​ទ្ធភាពនៃ​យន្តកា​រដោះ​ស្រា​យវិវា​ទកា​រ​ងារ​របស់ក្រ​សួង​។

មន្រ្តីជាន់ខ្ពស់ក្រសួងការងារបញ្ជាក់ថា ក្រសួង​តែងតែ​ប្រកា​ន់ខ្ជាប់​នូវការ​ដោះស្រា​យវិវា​ទការ​ងារ​តាម​រយៈ​ការស​ន្ទ​នា និងការស​ម្របសម្រួល ដោយផ្តល់​អាទិ​ភាពដ​ល់ការ​ថែ​រក្សា​ភា​ព​សុខ​ដុមរម​នាក្នុ​ងទំ​នាក់ទំនងវិជ្ជាជីវៈ ការ​ការ​ពា​រ​​ផលប្រយោ​ជន៍ស្រប​ច្បាប់រប​ស់កម្មករ​និយោ​ជិត និង​និយោ​ជក ព្រមទាំង​ការរក្សាស្ថិ​រភាពក្នុងវិស័យការងារ និង​ការវិ​និ​យោគនៅកម្ពុជា។

ឯកឧត្តម ស៊ុន មេសា បានអំពាវនាវដល់និយោជក កម្មករ​និយោ​ជិត និងអង្គការស​ហជីព បន្តដោះ​ស្រាយប​ញ្ហា​ផ្សេងៗដែល​អាច​កើត​មាន តាមរយៈ​យន្តកា​រសន្ទនា និងនី​តិវិធីដែលមាន​ចែងក្នុងច្បា​ប់​ការងារ ដើម្បី​ធានាឱ្យ​ការ​ដោះ​ស្រាយវិវាទប្រព្រឹ​ត្តទៅ​ដោយស​ន្តិវិធី ប្រកប​ដោយ​កា​រ​យោគយ​ល់ និងផល​ប្រយោជន៍រួម​។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ កម្មករកម្មការិនីបាននាំគ្នាធ្វើការ​តវ៉ានៅ​រោងចក្រ JS CORP ដែលមាន​ទីតាំងនៅជិតផ្សារព្រៃទា ក្នុងរាជធានីភ្នំពេញ។

បើយោងតាមសម្ព័ន្ធសហជីពចលនាកម្មករបញ្ជាក់លើបណ្ដាញសង្គម មូលហេតុដែលនាំឱ្យផ្ទុះការតវ៉ា គឺដោយសារ​អ្នកទទួល​ខុសត្រូវ​បានចូលទៅកន្លែងហាមឃាត់ដែលមានកម្មការិនីកំពុងតែកោសខ្យល់ និងបានយកទូរសព្ទដៃថតសកម្មភាពនោះ ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា