អ៊ីរ៉ង់ លុបចោលផែនការវាយទីតាំងចំនួន ៣ របស់អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ លុបចោលផែនការវាយទីតាំងចំនួន ៣ របស់អ៊ុយក្រែន

អ៊ីរ៉ង់ លុបចោលផែនការវាយទីតាំងចំនួន ៣ របស់អ៊ុយក្រែន

តេហេរ៉ង់ ៖ ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានអះអាងកាលពីថ្ងៃ ចន្ទ ថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារទីតាំងចំនួន៣ក្នុងប្រទេសអ៊ុយក្រែន មុនពេលលុបចោលប្រតិបត្តិការនេះវិញភ្លាមៗ បន្ទាប់ពីទទួលបានការសុំទោសពីទីក្រុងកៀវ។

Advertisement

ការលុបចោលគម្រោងវាយប្រហារសងសឹកនេះ កើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានចោទប្រកាន់អ៊ុយក្រែនថា បានប្រើប្រាស់យន្តហោះដ្រូនវាយប្រហារលើនាវាដឹកទំនិញរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី២៥ ខែកក្កដា នៅតំបន់ដែនសមុទ្រ Caspian ដែលបណ្តាលឱ្យនាវិកអ៊ីរ៉ង់ម្នាក់បាត់បង់ជីវិត។

លោកឧត្តមសេនីយ៍ទោ Mohsen Rezaee ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកការវាយប្រហារលើគោលដៅចំនួន៣នៅអ៊ុយក្រែន។

យ៉ាងណា ផែនការនេះត្រូវបានលុបចោលវិញភ្លាមៗ ក្រោយពេលអ៊ុយក្រែនចេញមុខបកស្រាយ និងយល់ព្រមសុំទោស។

បើតាម Anadolu, ទោះបីយល់ព្រមទទួលយកការបកស្រាយ និងការសុំទោស ដើម្បីបញ្ចៀសការរីករាលដាលនៃសង្រ្គាមក៏ដោយ ក៏ភាគីអ៊ីរ៉ង់បានទាមទារឱ្យអ៊ុយក្រែនសងការខូចខាតជាប្រាក់ ចំពោះការបាត់បង់ជីវិតមនុស្ស និងការខូចខាតដែលបង្កឡើងដោយការវាយប្រហារនោះ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា