សំណាញ់មេឃ អ៊ីរ៉ង់ បាញ់ទម្លាក់ដ្រូន MQ-9 អាមេរិក តម្លៃ ៣០ លានដុល្លារ នៅច្រកសមុទ្រ Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សំណាញ់មេឃ អ៊ីរ៉ង់ បាញ់ទម្លាក់ដ្រូន MQ-9 អាមេរិក តម្លៃ ៣០ លានដុល្លារ នៅច្រកសមុទ្រ Hormuz

សំណាញ់មេឃ អ៊ីរ៉ង់ បាញ់ទម្លាក់ដ្រូន MQ-9 អាមេរិក តម្លៃ ៣០ លានដុល្លារ នៅច្រកសមុទ្រ Hormuz

តេហេរ៉ង់ ៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានអះអាងកាលពីថ្ងៃ ចន្ទ ថា ខ្លួនបានប្រើសំណាញ់មេឃបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកស៊ើបការណ៍ MQ-9 របស់សហរដ្ឋអាមេរិក ដែលមានតម្លៃ ៣០លានដុល្លារមួយគ្រឿង នៅឯច្រកសមុទ្រ Hormuz។

Advertisement

បើតាមសារព័ត៌មានអ៊ីរ៉ង់ IRNA, កងឆ្មាំ IRGC និយាយថា យន្តហោះដ្រូន MQ-9 ដែលផលិតដោយសហរដ្ឋអាមេរិក ត្រូវបានស្ទាក់ចាប់ និងបាញ់ប្រហារដោយប្រព័ន្ធខែលការពារដែនអាកាសនៅឯច្រកសមុទ្រយុទ្ធសាស្រ្តមួយនេះ។

យ៉ាងណា ភ្លាមៗ ទីបញ្ជាការកណ្តាល CENTCOM ដែលជាអង្គភាពទទួលបន្ទុកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា នៅពុំទាន់ធ្វើអត្ថាធិប្បាយលើព័ត៌មាននៃការបាញ់ទម្លាក់ដ្រូន MQ-9 នេះនៅឡើយទេ ។

MQ-9 Reaper គឺជាយន្តហោះគ្មានមនុស្សបើកខ្នាតយក្ស ដែលមានសមត្ថភាពទាំងស៊ើបការណ៍ និងវាយប្រហារចំគោលដៅជាក់លាក់ ។ វាជាប្រភេទយន្តហោះដ្រូនបញ្ជាពីចម្ងាយ និងមានតម្លៃពី ៣០ ទៅ ៣៥ លានដុល្លារក្នុងមួយគ្រឿង ។

MQ-9 Reaper មានទម្ងន់ជាង ៤,៧០០ គីឡូក្រាម ប៉ុន្តែអាចហោះហើរក្នុងល្បឿន ៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងរយៈកម្ពស់ជាង ១៥,០០០ ម៉ែត្រ ។ វាមានសមត្ថភាពហោះហើរសំកាំងខ្លួនលើអាកាសរហូតដល់ ២៧ ម៉ោង ។

ចំណុចពិសេសខ្លាំងរបសវា គឺអាចពាំគ្រាប់មីស៊ីលរុលចូលក្នុងដីប្រភទ GBU-12 និង GBU-38 រួមទាំងគ្រាប់មីស៊ីល Hellfire ផងដែរ ។

បើតាមទស្សនាវដ្តីយោធាអាមេរិក Air and Space Forces, សហរដ្ឋអាមេរិកមានយន្តហោះដ្រូន MQ-9 ចំនួន ១៨២ គ្រឿង ខណៈចាប់តាំងពីផ្ទុះជម្លោះកាលពីចុងខែកុម្ភៈមក អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនខ្នាតយក្សនេះច្រើនជាង ៣០ គ្រឿង ៕

ប្រភព ៖ Anadolu និង Air and Space Forces ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា