អាជ្ញាធរណែនាំពលរដ្ឋ កុំចាញ់បោកការ Live លក់ឆ្នោតកោសឈ្នះរង្វាន់ធំ តាមហ្វេសប៊ុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរណែនាំពលរដ្ឋ កុំចាញ់បោកការ Live លក់ឆ្នោតកោសឈ្នះរង្វាន់ធំ តាមហ្វេសប៊ុក

អាជ្ញាធរណែនាំពលរដ្ឋ កុំចាញ់បោកការ Live លក់ឆ្នោតកោសឈ្នះរង្វាន់ធំ តាមហ្វេសប៊ុក

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ បានណែនាំពលរដ្ឋ កុំចាញ់បោកការLive លក់ឆ្នោតកោសឈ្នះរង្វាន់ធំតាមបណ្តាញសង្គមហ្វេសប៊ុក ដែលនេះជាល្បិចថ្មីដើម្បីបោកប្រាស់ដើម្បីយកប្រាក់ពីប្រជាពលរដ្ឋសុទ្ធសាធ ដែលធ្វើឱ្យពលរដ្ឋខាតបង់ប្រាក់កាសយ៉ាងងាយ។
 
វរសេនីយ៍ឯក លី សាវ៉េត នាយកការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា បានឱ្យដឹងថា ​មានជនឆបោកមួយចំនួនកំពុង Live លក់ឆ្នោតកោសឈ្នះរង្វាន់ធំតាមបណ្តាញសង្គមហ្វេសប៊ុក ដោយជនអនាមិកទាំងនោះបានប្រើប្រាស់​មូលប្បទានប័ត្រក្លែងក្លាយ ត្រាក្លែងក្លាយ រួមទាំងកាត់តរូបភាពផ្ទេរប្រាក់ក្លែងក្លាយដើម្បីល្បូងពលរដ្ឋឱ្យ​ទិញសន្នឹកឆ្នោតក្នុងតម្លៃ១០ដុល្លារ ឬ២០ដុល្លារ។ បន្ទាប់មកជនឆបោកនោះធ្វើការកោសឆ្នោតនោះហើយបោកប្រាស់ថា ពលរដ្ឋបានឈ្នះរង្វាន់ធំរហូតដល់៥ម៉ឺនដុល្លារ ហើយតម្រូវឱ្យពលរដ្ឋអ្នកឈ្នះឆ្នោតធ្វើការបង់ប្រាក់ជាបន្តបន្ទាប់ទៀតក្រោមលេសថា ថ្លៃសន្លឹកឆ្នោត, ថ្លៃឯកសារ, ថ្លៃសេវាកាត់ការ, ថ្លៃពន្ធដករង្វាន់ ឬថ្លៃផ្សេងៗទៀត ដើម្បីទទួលបានរង្វាន់ធំទាំងនោះ។
 
ដើម្បីសុវត្ថិភាពហិរញ្ញវត្ថុ និងជៀសវាងការចាញ់បោកក្រុមឧក្រិដ្ឋជនអនឡាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំ កុំជឿការផ្សាយផ្ទាល់ (Live) ដែលអះអាងថាសន្យាអាចឈ្នះរង្វាន់ធំ កុំផ្ទេរប្រាក់ទៅគណនីដែលមិនបានផ្ទៀងផ្ទាត់ កុំជឿលើការបង្ហាញមូលប្បទានបត្រក្លែងក្លាយ និងរូបភាពផ្ទេរប្រាក់ និងកុំបង់ប្រាក់ ដើម្បីយករង្វាន់ធំ ឬដោះស្រាយបញ្ហាផ្សេងៗ។
 
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានណែនាំថា ត្រូវពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ពិគ្រោះជាមួយមិត្តភក្តិ ឬគ្រួសារ មុននឹងសម្រេចចិត្ត ត្រូវរាយការណ៍ទៅសមត្ថកិច្ច ប្រសិនបើមានការសង្ស័យ ចែករំលែកព័ត៌មាននេះ ដើម្បីការពារដល់អ្នកដទៃ និងសូមចូលរួមប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាទាំងអស់គ្នា។
 
ត្រង់មាត្រា៥ នៃច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសងបានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥លានរៀល ដល់២០លានរៀល និងជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ៕

Advertisement

សៅ សុខអេង​

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា