ព្រឹទ្ធសភាកម្ពុជា ជំរុញការប្រើប្រាស់ «បង្អួចប្រជាសាស្ត្រ» ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹទ្ធសភាកម្ពុជា ជំរុញការប្រើប្រាស់ «បង្អួចប្រជាសាស្ត្រ» ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០

ព្រឹទ្ធសភាកម្ពុជា ជំរុញការប្រើប្រាស់ «បង្អួចប្រជាសាស្ត្រ» ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០

អនុប្រធានទី២ព្រឹទ្ធសភាបានជំរុញឱ្យគ្រប់ភាគីទាំងអស់ រួមគ្នាប្រើប្រាស់ «បង្អួចប្រជាសាស្ត្រ» ដើម្បីធានាថា កម្ពុជា អាច ឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ និងចៀសផុតពីអន្ទាក់ចំណូលមធ្យម នៅឆ្នាំ២០៥០ ។

Advertisement

កាលពីថ្ងៃចន្ទទី៣ ខែសីហា ព្រឹទ្ធសភាកម្ពុជាបានរៀបចំសិក្ខាសាលា ស្តីពី «ស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះ​ទៅឆ្នាំ២០៥០» នៅវិមានសាមគ្គីភាពព្រឹទ្ធសភា ដោយមានការចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ធនាគារពិភព​លោក វិស័យឯកជន អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធជាង ២៧០នាក់ ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានលើកឡើងថា ដើម្បីសម្រេចបាននូវគោលដៅកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តម្រូវឱ្យកម្ពុជា ត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ និងអនុវត្តយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីចៀសវាងបញ្ហា «អន្ទាក់ចំណូលមធ្យម» ដែលប្រទេស​កំពុងអភិវឌ្ឍន៍ជាច្រើនធ្លាប់ជួបប្រទះ ។

ឯកឧត្តមបណ្ឌិតបន្ថែមថា តាមទិន្នន័យ គឺឆ្នាំ ២០៤៣ ចំនួនពលកម្មរបស់កម្ពុជាមានខ្ពស់បំផុត ហើយពេលនោះ គឺជាឱកាស​នៃការរកចំណូល។ ដើម្បីរកចំណូលឱ្យបានច្រើន គឺត្រូវមានសមត្ថភាពនិងចំណេះដឹង ។

ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា បានទទួលស្គាល់ថា កម្ពុជា នៅមានគម្លាតសេសសល់ ដែលត្រូវបំពេញដូចជា ការបង្កើនខ្សែ​ច្រវាក់តម្លៃរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងស្រុក , ការពង្រឹងជំនាញ STEM និងឌីជីថល ,ការត្រៀមខ្លួនសម្រាប់​សង្គមវ័យចំណាស់ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ។កម្ពុជា ត្រូវបន្តពង្រឹងសមត្ថភាព សហគ្រាសធុន​តូចនិងមធ្យម (SMEs) ក្នុងស្រុក និងបង្កើនទំនាក់ទំនងជាមួយក្រុមហ៊ុន វិនិយោគបរទេស ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក និងជំរុញការផ្ទេរបច្ចេកវិទ្យា ។

សូមជម្រាបថា ក្នុងសិក្ខាសាលានេះ ក៏បានពិភាក្សាផ្តោត អំពីឱកាស និងបញ្ហាប្រឈមសេដ្ឋកិច្ច ព្រមទាំងប្រមូលធាតុចូល​យុទ្ធសាស្ត្រ ដើម្បីជួយកម្ពុជា ចៀសផុតពី «អន្ទាក់ចំណូលមធ្យម» និងឈានទៅសម្រេចបាន នូវចក្ខុវិស័យជាប្រទេស​មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

អត្ថបទ៖ វណ្ណុលុក
រូប៖ ព្រឹទ្ធសភា

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា