ពលរដ្ឋកម្ពុជា ៦៦ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ដក្រៅប្រទេសនៅឆមាសទី១ឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋកម្ពុជា ៦៦ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ដក្រៅប្រទេសនៅឆមាសទី១ឆ្នាំនេះ

ពលរដ្ឋកម្ពុជា ៦៦ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ដក្រៅប្រទេសនៅឆមាសទី១ឆ្នាំនេះ

របាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងឆមាសទី១ឆ្នាំ២០២៦នេះ ពលរដ្ឋកម្ពុជាប្រមាណ ៦៦ម៉ឺននាក់បានធ្វើដំណើរទៅកម្សាន្តទៅក្រៅប្រទេស ។ ចំនួននេះបានថយ ៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។

Advertisement

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់បណ្ដាញព័ត៌មាន AMSនៅថ្ងៃអង្គារទី៤ ខែសីហានេះថា កត្តាដែលធ្វើឱ្យចំនួនពលរដ្ឋកម្ពុជា ទៅលេងក្រៅប្រទេសធ្លាក់ចុះ ដោយសារភាពប្រែប្រួលលនៃពិភពលោក ,បញ្ហាប្រឈមនៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការថយចុះនៃប្រាក់ចំណូល រួមទាំងកត្តាសេដ្ឋកិច្ច។

អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋភាគច្រើននិយមធ្វើដំណើរកម្សាន្តទៅលេងប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី ព្រោះជាគោលដៅជិតងាយស្រួលធ្វើដំណើរ និងចំណាយថវិកាអស់តិច ។ ក្រៅពីដំណើរកម្សាន្ត ពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេស ក៏ដើម្បីត្រួតពិនិត្យសុខភាព ឬទៅលេងបងប្អូនផងដែរ។

យោងតាមទិន្នន័យក្រសួងទេសចរណ៍បានឱ្យដឹងថា ពលរដ្ឋកម្ពុជា ដែលធ្វើដំណើរកម្សាន្តទៅប្រទេសវៀតណាមនៅឆមាសទី១ ឆ្នាំនេះ មានជាង ៥០ម៉ឺន៨ពាន់នាក់ ខណៈទៅម៉ាឡេស៊ីមានជាង ៤ម៉ឺន៧ពាន់នាក់ និងទៅប្រទេសសិង្ហបុរីមានជាង ៣ម៉ឺន៨ពាន់នាក់។

ក្រៅពីគោលដៅទេសចរណ៍ទាំងបីខាងលើក្នុងឆមាសទី១ដដែលប្រជាពលរដ្ឋខ្មែរមួយចំនួនទៀត បានធ្វើដំណើរកម្សាន្តនៅបណ្ដាប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង ហ្វីលីពីន ជប៉ុន អូស្រ្តាលី និងនូវែលសេឡង់ ជាដើម៕


ដោយ៖ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា