កម្ពុជា-ម៉ាឡេស៊ី ចុះហត្ថលេខារួមគ្នាក្នុងការតម្រង់ទិសកិច្ចសហប្រតិបត្តិការទ្វេភាគី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ម៉ាឡេស៊ី ចុះហត្ថលេខារួមគ្នាក្នុងការតម្រង់ទិសកិច្ចសហប្រតិបត្តិការទ្វេភាគី

កម្ពុជា-ម៉ាឡេស៊ី ចុះហត្ថលេខារួមគ្នាក្នុងការតម្រង់ទិសកិច្ចសហប្រតិបត្តិការទ្វេភាគី

ប្រទេសកម្ពុជា និងម៉ាឡេស៊ី បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ JCBC កម្ពុជា-ម៉ាឡេស៊ី លើកទី៣ដែលជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខ។ព្រឹត្តិការណ៍នេះ បានជួនគ្នានឹងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី ដែលនឹងអញ្ជើញមកកម្ពុជានៅព្រហស្បតិ៍ខាងមុខនេះ។

Advertisement

ពិធីចុះហត្ថលេខានេះ បានប្រព្រឹតទៅនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ អំឡុងពេលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានជាមួយលោក Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំខាងលើមានការចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកំណត់ហេតុកិច្ចប្រជុំលើវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម អប់រំ សន្តិសុខ ការពារជាតិ ការងារ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ទាក់ទងនឹងកម្ពុជា-ម៉ាឡេស៊ីដដែល នៅថ្ងៃទី៦-៧ខែសីហា ឆ្នាំ២០២៦ ខាងមុខ លោក Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។តាមកម្មវិធីគណៈប្រតិភូយោធាជាន់ខ្ពស់ម៉ាឡេស៊ីនឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៧ ខាងមុខ កម្ពុជា និងម៉ាឡេស៊ី នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ផងដែរ៕


ដោយ៖ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា