ការសង្គ្រោះបឋមរបស់គ្រូពេទ្យ លើយុវតីម្នាក់ក្នុងរូបភាពមិនសមរម្យ កំពុងស្ថិតក្រោមការស៊ើបអង្កេត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការសង្គ្រោះបឋមរបស់គ្រូពេទ្យ លើយុវតីម្នាក់ក្នុងរូបភាពមិនសមរម្យ កំពុងស្ថិតក្រោមការស៊ើបអង្កេត

ការសង្គ្រោះបឋមរបស់គ្រូពេទ្យ លើយុវតីម្នាក់ក្នុងរូបភាពមិនសមរម្យ កំពុងស្ថិតក្រោមការស៊ើបអង្កេត

មន្ទីរសុខាភិបាលខេត្តកណ្តាលកំពុងស្រាវជ្រាវ និងប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជុំវិញសកម្មភាពរបស់ប្រធានមណ្ឌលសុខភាពសិត្បូ ខេត្តកណ្ដាល ដែលសង្គ្រោះបឋមលើយុវតីជំងឺអាយុ១៧ឆ្នាំនៅលើរថយន្តសង្គ្រោះបន្ទាន់ ដែលបង្កឱ្យមានការរិះគន់ពីអ្នកប្រើប្រាសើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។

Advertisement

ការរិះគន់នេះបន្ទាប់ពីមានវីដេអូបង្ហោះលើបណ្តាញសង្គមយ៉ាងព្រាងព្រាត បង្ហាញពីលោកគ្រូពេទ្យធ្វើ CPR សង្គ្រោះបឋមដល់យុវតីម្នាក់កំពុងតែបាត់បង់ស្មារតី ដោយកាយវិការមិនសមស្របទៅតាមបច្ចេកទេសវេជ្ជសាស្ត្រ ក្នុងរូបភាពបំពានលើស្ត្រី។

លោក គាម ពិសិដ្ឋ ប្រធានស្ដីទីមន្ទីរសុខាភិបាលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា មន្ទីរសុខាភិបាលខេត្តបានធ្វើការផ្អាកការងាររបស់លោកប្រធានមណ្ឌលសុខភាពសិត្បូ ដើម្បីធ្វើការស៊ើបអង្កេតតាមក្រមសីលធម៌គ្រូពេទ្យ។

លោកបញ្ជាក់ថា ប្រសិនជាការស្រាវជ្រាវបង្ហាញថាសកម្មភាពរបស់លោកប្រធានមណ្ឌលសុខភាពសិត្បូ ពិតជាមានការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រី មន្ទីរសុខាភិបាល នឹងចាត់វិធានការតាមបទដ្ឋានគតិយុត្តិដែល មានជាធរមាន។

តាមមាត្រា២ នៃអនុក្រឹត្យស្តីពីក្រមសីលធម៌គ្រូពេទ្យ ត្រង់ជំពូកទី២ ករណីយកិច្ចទូទៅរបស់គ្រូពេទ្យបានចែងថា ក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ទោះក្នុងលក្ខណៈជាឯកជន ជាសាធារណៈ គ្រូពេទ្យ ត្រូវតែគោរព ជីវិត រាងកាយ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស៕
ដោយ៖សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា