រដ្ឋអាមេរិក ចំនួន២៥ ប្តឹងឲ្យលុបពន្ធគយពលកម្មសកល របស់លោក Trump ដោយចោទថា ខុសច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋអាមេរិក ចំនួន២៥ ប្តឹងឲ្យលុបពន្ធគយពលកម្មសកល របស់លោក Trump ដោយចោទថា ខុសច្បាប់

រដ្ឋអាមេរិក ចំនួន២៥ ប្តឹងឲ្យលុបពន្ធគយពលកម្មសកល របស់លោក Trump ដោយចោទថា ខុសច្បាប់

វ៉ាស៊ីនតោន ៖ សម្ព័ន្ធរដ្ឋអាមេរិកចំនួន២៥ កាលពីថ្ងៃចន្ទ បានដាក់ពាក្យបណ្តឹង នៅឯតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក ដើម្បីរារាំងការប៉ុនប៉ង ពីសំណាក់រដ្ឋបាល របស់លោក Trump ក្នុងការដាក់ពន្ធគយជាសកល ក្នុងកម្រិតពី ១០% ទៅ ១២,៥% ដោយចោទថា ជារឿងខុសច្បាប់។

Advertisement

បើតាម anadolu, ពាក្យបណ្តឹងនេះចោទប្រកាន់ថា ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក ហៅកាត់ USTR បានប្រើប្រាស់ការស៊ើបអង្កេតមួយ ដែលគ្រាន់តែជា “លេស” ពាក់ព័ន្ធនឹងបញ្ហាពលកម្មដោយបង្ខំនៅទូទាំងពិភពលោក ដើម្បីធ្វើជា “ល្បិចកល” ផ្លូវច្បាប់ ក្នុងការដាក់របាំងពាណិជ្ជកម្មឡើងវិញ ដែលពីមុន វិធានការបែបនេះ ធ្លាប់ត្រូវបានតុលាការសហព័ន្ធ លុបចោលរួចមកហើយ។

ភាគីដើមចោទអះអាងថា USTR បានធ្វើការស៊ើបអង្កេតមួយដោយ “ប្រញាប់ប្រញាល់” ទៅលើដៃគូសេដ្ឋកិច្ចចំនួន ៦០ ប្រទេស ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ខណៈដែលដំណើរការបែបនេះ ជាធម្មតា ទាមទារពេលវេលាជាងមួយឆ្នាំ។ 

បណ្តារដ្ឋ ដែលរួមមានទាំង California, Washington និង Massachusetts ផងដែរនោះ បានស្នើសុំដីកាពីតុលាការ ដើម្បីប្រកាសថា ពន្ធគយទាំងនោះខុសច្បាប់ និងត្រូវតែលុបចោលពន្ធទាំងនោះ។

លោកស្រី Letitia James អគ្គរដ្ឋអាជ្ញារដ្ឋញូវយ៉ក បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « ច្បាប់ និងរដ្ឋធម្មនុញ្ញរបស់យើងបានចែងយ៉ាងច្បាស់ថា ប្រធានាធិបតីមិនមានអំណាចក្នុងការដាក់ពន្ធគយជាទូទៅ ទៅលើប្រទេសណាមួយដែលគាត់ចង់បាននោះទេ»។

លោកស្រី Kathy Hochul អភិបាលរដ្ឋញូវយ៉ក បានចាត់ទុកវិធានការទាំងនេះថាជា «ការយកពន្ធលើគ្រួសារដែលខិតខំធ្វើការ ហើយនឹងធ្វើឱ្យតម្លៃទំនិញហូបចុក និងសម្ភារៈសំណង់កើនឡើង»។

យ៉ាងណាមិញ លោក Kush Desai អ្នកនាំពាក្យសេតវិមាន បានច្រានចោលការតវ៉ាផ្នែកច្បាប់នេះ ដោយអះអាងថា រដ្ឋបាលរបស់លោកត្រាំកំពុងអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួន ដើម្បីលុបបំបាត់រាល់សកម្មភាព គោលនយោបាយ និងការអនុវត្តនានាដែលមិនសមហេតុផល ដែលបង្កជាបន្ទុកដល់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

លោកបញ្ជាក់បន្ថែមថា ការដែលប្រទេសនានាមិនអនុវត្តតាមស្តង់ដារការងារ គឺជាកត្តាដែលបង្កផលប៉ះពាល់ដោយផ្ទាល់ដល់កម្មករអាមេរិក ហើយបញ្ហានេះចាំបាច់ត្រូវតែដោះស្រាយ៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា