ដ្រូន អ៊ុយក្រែន ធ្លាក់លើឆ្នេរសមុទ្រ រុស្ស៊ី ចំពេលមានមនុស្សកកកុញ ស្លាប់ និងរបួស ៤៧ នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដ្រូន អ៊ុយក្រែន ធ្លាក់លើឆ្នេរសមុទ្រ រុស្ស៊ី ចំពេលមានមនុស្សកកកុញ ស្លាប់ និងរបួស ៤៧ នាក់

ដ្រូន អ៊ុយក្រែន ធ្លាក់លើឆ្នេរសមុទ្រ រុស្ស៊ី ចំពេលមានមនុស្សកកកុញ ស្លាប់ និងរបួស ៤៧ នាក់

មូស្គូ ៖ ប្រទេសរុស្ស៊ីបានអះអាងកាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានបើកការវាយប្រហារតាមរយៈយន្តហោះដ្រូនមកលើតំបន់ឆ្នេរសមុទ្រ Gelendzhik ស្របពេលមានអ្នកទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកកកុញ បណ្តាលឲ្យស្លាប់មនុស្ស ៧ នាក់ ក្នុងនោះមានកុមារ ៣ នាក់ ខណៈមនុស្ស ៤០ នាក់ផ្សេងទៀតរងរបួស ។

Advertisement

លោក Veniamin Kondratyev អភិបាលតំបន់ Krasnodar ភាគខាងត្បូង ប្រទេសរុស្ស៊ី ជាទីតាំងរបស់តំបន់រមណីដ្ឋានឆ្នេរសមុទ្រ Gelendzhik បានហៅហេតុការណ៍នេះថា ជាសោកនាដកម្ម និង ជាការវាយប្រហារដោយចេតនា ពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ មកលើប្រជាជនស៊ីវិល ដែលមិនមានជាប់ពាក់ព័ន្ធអ្វីទាំងអស់ ទៅនឹងហេដ្ឋារចនាសម្ព័ន្ធយោធា ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក៏បានចោទប្រកាន់សកម្មភាពបែបនេះរបស់អ៊ុយក្រែនថា ជាអំពើភេរវកម្ម ផងដែរ ។

ជុំវិញហេតុការណ៍នេះ អ៊ុយក្រែនមិនទាន់មានការឆ្លើយតបភ្លាមៗនៅឡើយទេ ។ យ៉ាងណា អ៊ុយក្រែនតែងតែអះអាងថា ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំ ដែលផ្តើមចេញពីទីក្រុងមូស្គូបើកការវាយប្រហារ ចូលទឹកដីអ៊ុយក្រែន កាលពីឆ្នាំ២០២២ មក ខ្លួនមិនដែលមានចេតនាកំណត់គោលដៅវាយប្រហារលើប្រជាជនស៊ីវិលនោះឡើយ ។។

បើតាម straitstimes, ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយចូលទៅក្នុងទឹកដីរុស្ស៊ីយ៉ាងជ្រៅ ដោយផ្តោតគោលដៅជាចម្បង ទៅលើរោងចក្រចម្រាញ់ប្រេង និងឃ្លាំងទំនិញសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត ។

សកម្មភាពទាំងនេះត្រូវបានអ៊ុយក្រែនចាត់ទុកថា ជាយុទ្ធនាការមួយ ដើម្បីធ្វើឱ្យប្រជាជនរុស្ស៊ីបានដឹងឮ និងមានអារម្មណ៍ ចំពោះផលវិបាកពិតប្រាកដ កើតចេញពីសង្គ្រាម ៕

ប្រភព ៖ straitstimes ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា