លោក Zelensky ទម្លាយការសម្ងាត់ដែល រុស្ស៊ី ចង់កម្ចាត់ អ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ទម្លាយការសម្ងាត់ដែល រុស្ស៊ី ចង់កម្ចាត់ អ៊ុយក្រែន

លោក Zelensky ទម្លាយការសម្ងាត់ដែល រុស្ស៊ី ចង់កម្ចាត់ អ៊ុយក្រែន

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទ បានទម្លាយការសម្ងាត់ដល់ពិភពលោកថា រុស្ស៊ីចង់កម្ចាត់អ៊ុយក្រែនជាយូរណាស់មកហើយ ពីព្រោះទីក្រុងកៀវ គឺជា “ផ្នែកសំខាន់” នៃកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Vladimir Putin ដើម្បីស្តារឥទ្ធិពលឡើងវិញទៅលើបណ្តារដ្ឋអតីតសហភាពសូវៀត ។

Advertisement

អតីតសហភាពសូវៀត គឺជាប្រទេសធំជាងគេបំផុតនៅលើពិភពលោក ដែលបង្កើតឡើងដោយលោក Valadimir Lenin នៅឆ្នាំ១៩២២ ។ ក្រោយមក អតីតសហភាពសូវៀតបានដួលរលំទៅវិញជាផ្លូវការនៅឆ្នាំ១៩៩១ ដោយបានបន្សល់ទុកប្រទេសឯករាជ្យចំនួន ១៥ រហូតមកទល់សព្វថ្ងៃ ក្នុងនោះរួមមានទាំងអ៊ុយក្រែនផងដែរ ។

លោក Zelensky និយាយថា គោលបំណងចម្បងរបស់លោកប្រធានាធិបតី Putin គឺការប្រមូលផ្គុំឡើងវិញនូវអ្វីៗដែលបានដួលរលំទៅហើយ ដោយលោកចង់សំដៅលើអតីតសហភាពសូវៀត ។

លោកថា កាលណា បណ្តាប្រទេសអតីតសហភាពសូវៀតកាន់តែរឹងមាំ និងឯករាជ្យជាងមុន នោះវានឹងកាន់តែបង្កការលំបាកខ្លាំងឡើងដល់លោក Putin ។ ដូច្នេះហើយ សម្រាប់រុស្ស៊ី, អ៊ុយក្រែនគឺជាផ្នែកសំខាន់ ដើម្បីអាចគ្រប់គ្រងលើបណ្តាប្រទេសអតីតសហភាពសូវៀត ។

បើតាមមេដឹកនាំអ៊ុយក្រែនរូបនេះ, លោក Putin ចង់បំបាក់អ៊ុយក្រែន ពីព្រោះការឈ្នះលើទីក្រុងកៀវ នឹងធ្វើឱ្យរុស្ស៊ីកាន់តែងាយស្រួលជាងមុន ក្នុងការដោះស្រាយជាមួយបណ្តាប្រទេសដទៃទៀត និងដែនដីក្រោយសម័យសូវៀត ។

លោក Zelensky បញ្ជាក់ថា វត្តមាន និងភាពរឹងមាំរបស់អ៊ុយក្រែន នៅក្នុងដែនដីអតីតសហភាពសូវៀត គឺប្រៀបដូចជាខែលដ៏សំខាន់ ដើម្បីជួយការពារ និងរក្សាឯករាជ្យភាពរបស់បណ្តាប្រទេសដទៃទៀត ។

បើតាម Anadolu, បញ្ហាទាំងអស់នេះហើយទើបធ្វើឲ្យរុស្ស៊ីលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២

គិតមកទល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយពេលចូលដល់ឆ្នាំទី ៥ ហើយ ហើយក៏ពុំទាន់មានសញ្ញាណាមួយបង្ហាញថា ជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី ២ មួយនេះ នឹងឈានដល់ទីបញ្ចប់នៅឡើយទេ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា