កូរ៉េខាងជើង ចោទ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រួមគ្នាបង្កើត “វិបត្តិសន្តិសុខថ្មី” នៅអាស៊ីប៉ាស៊ីហ្វិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ចោទ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រួមគ្នាបង្កើត “វិបត្តិសន្តិសុខថ្មី” នៅអាស៊ីប៉ាស៊ីហ្វិក

កូរ៉េខាងជើង ចោទ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង រួមគ្នាបង្កើត “វិបត្តិសន្តិសុខថ្មី” នៅអាស៊ីប៉ាស៊ីហ្វិក

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ថាបានរួមគ្នាបង្កើត “វិបត្តិសន្តិសុខថ្មី” មួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយថា ការពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសទាំង ៣ កំពុងបង្កការគំរាមកំហែងដល់ស្ថិរភាពតំបន់ទាំងមូល ។

Advertisement

តាមរយៈបទអត្ថាធិប្បាយយោធា ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃអង្គារនេះ, កូរ៉េខាងជើងបានរិះគន់មិនសំចៃមាត់ថា សម្ព័ន្ធមិត្តទាំង ៣ កំពុងពង្រឹងសមត្ថភាពធ្វើសង្គ្រាមរួមគ្នា តាមរយៈការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយអាមេរិក ។

តួយ៉ាង សមយុទ្ធជើងទឹក Rim of the Pacific ដែលដឹកនាំដោយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ គឺជាការហាត់សមធ្វើសង្គ្រាមជើងទឹក និងជាការបញ្ចេញសាច់ដុំយោធាជើងទឹកអន្តរជាតិរួមគ្នាដ៏ធំបំផុតក្នុងពិភពលោក ។

KCNA រាយការណ៍ថា សមយុទ្ធ Rim of the Pacific ឆ្នាំនេះ មានការចូលរួមពីបុគ្គលិកយោធាជាង ៣ម៉ឺននាក់ នាវាចម្បាំងជាង ៣០គ្រឿង នាវាមុជទឹក ៥គ្រឿង និងយន្តហោះជាតិ ១៩០គ្រឿង ។

កាសែតកូរ៉េខាងជើងមួយនេះពិពណ៌នាសមយុទ្ធនោះថា ជា “ការហាត់សមសម្រាប់ការឈ្លានពាន” និងបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងស្វែងរកការត្រួតត្រាផ្លូវយោធានៅក្នុងតំបន់ ដោយមានការគាំទ្រពីជប៉ុន និងកូរ៉េខាងត្បូង ។

ជាមួយគ្នានេះ KCNA ក៏បានរិះគន់ផងដែរចំពោះសមយុទ្ធផ្លូវអាកាសរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនាពេលថ្មីៗនេះ រួមទាំងផែនការពង្រឹងរចនាសម្ព័ន្ធបញ្ជាការរបស់សហរដ្ឋអាមេរិកក្នុងប្រទេសជប៉ុន និងការដាក់ពង្រាយប្រព័ន្ធមីស៊ីលទំនើបៗរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ផងដែរ ។

បន្ថែមលើនេះ KCNA បានព្រមានធ្ងន់ៗទៀតថា កូរ៉េខាងជើងនឹងធ្វើការឆ្លើយតបចំពោះការគំរាមកំហែងកម្រិតថ្មី ដើម្បីការពារសន្តិសុខ និងអធិបតេយ្យភាពរបស់ខ្លួន ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា