កាតា ចោទអ៊ីស្រាអែលថា រារាំងផែនការសន្តិភាពនៅតំបន់ហ្គាហ្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាតា ចោទអ៊ីស្រាអែលថា រារាំងផែនការសន្តិភាពនៅតំបន់ហ្គាហ្សា
នយោបាយ 05/08/2026

កាតា ចោទអ៊ីស្រាអែលថា រារាំងផែនការសន្តិភាពនៅតំបន់ហ្គាហ្សា

ដូហា ៖ ប្រទេសកាតាបានចោទប្រកាន់អ៊ីស្រាអែលថា ជាអ្នកបង្កឱ្យមានការពន្យារពេលក្នុងការអនុវត្តផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា។

Advertisement

លោក Majed Al Ansari អ្នកនាំពាក្យក្រសួងការបរទេសកាតា បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា «វាច្បាស់ណាស់សម្រាប់សហគមន៍អន្តរជាតិថា តើភាគីណាជាអ្នករារាំងការអនុវត្តកិច្ចព្រមព្រៀងនេះ»។ លោកបានបន្ថែមថា «ការទទួលខុសត្រូវទាំងស្រុងគឺស្ថិតនៅលើភាគីអ៊ីស្រាអែល»។

ការចោទប្រកាន់នេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ក្រុមហាម៉ាស (Hamas) បានយល់ព្រមដាក់អាវុធចុះ ប៉ុន្តែអ៊ីស្រាអែលនៅតែបដិសេធមិនព្រមដកកងកម្លាំងចេញពីតំបន់នោះ។

គួររម្លឹកថា នៅក្នុងខែមករា ឆ្នាំ២០២៥ អ៊ីស្រាអែល និងក្រុមហាម៉ាសបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ក្រោមការសម្របសម្រួលពីអាមេរិក អេហ្ស៊ីប និងកាតា។

ប៉ុន្តែ ក្រុមប៉ាឡេស្ទីនថា អ៊ីស្រាអែលនៅតែបន្តវាយប្រហារ។ ជាក់ស្តែង នៅថ្ងៃទី១ និងទី២ ខែសីហា អ៊ីស្រាអែលបន្តការវាយប្រហារ បណ្តាលឲ្យ ស្លាប់ជនជាតិប៉ាឡេស្ទីន ១៩នាក់ នេះបើតាមប្រភពពីមន្ទីរពេទ្យ ក្នុងតំបន់ គ្រប់គ្រងដោយហាម៉ាស់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា