តំណាងរដ្ឋាភិបាលលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិល​បន្តអនុវត្ត បេសកកម្មរបស់​ខ្លួន​​ដោយស្មោះត្រង់ និងគោរពច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំណាងរដ្ឋាភិបាលលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិល​បន្តអនុវត្ត បេសកកម្មរបស់​ខ្លួន​​ដោយស្មោះត្រង់ និងគោរពច្បាប់

តំណាងរដ្ឋាភិបាលលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិល​បន្តអនុវត្ត បេសកកម្មរបស់​ខ្លួន​​ដោយស្មោះត្រង់ និងគោរពច្បាប់

ភ្នំពេញ៖តំណាងរាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តដល់អង្គការ សង្គមស៊ីវិល ​ឱ្យបន្តអនុវត្តបេសកកម្មរបស់​ខ្លួន​ដោយ​ស្មោះ​ត្រង់ និងគោរពតាមច្បាប់ជាធរមាន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ដោយផ្តោតលើអាទិភាព «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក​វិទ្យា» ខណៈអង្គការសង្គមស៊ីវិលក្នុងរាជធានីភ្នំពេញ ប្តេជ្ញាបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល ​ក្នុងការលើកកម្ពស់ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និងជំរុញបរិវត្តកម្មឌីជីថលឱ្យកាន់តែទូលំទូលាយក្នុងសហគមន៍ ។

Advertisement

វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.)នៃទីស្តីការ​​គណៈរដ្ឋមន្រ្តី សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេទិកាសន្ទនា ក្រោម ប្រធានបទស្ដីពី​ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគ សម័យ​ឌីជីថល» នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦លោក ប៉ៃ សំបូរ​ អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន​​វ.ស.ស. តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករង​​ខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជម្រាបជូនអង្គវេទិកា អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋា​ភិបាល​​ចំពោះ​​អង្គការ សង្គម ស៊ីវិលដែលជាដៃគូមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គមជាតិ និងការលើកកម្ពស់សុខុមាល​ភាព​​របស់​ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។

លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល​បន្តអនុវត្តបេសកកម្ម របស់​ខ្លួន​ដោយស្មោះត្រង់ និងគោរពតាមច្បាប់ជាធរមាន ដើម្បី​ចូលរួមអភិវឌ្ឍប្រទេសជាតិ ដោយផ្តោតលើអាទិភាព «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ស្របតាម គោលនយោបាយ និង​យុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ​​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃ​កម្ពុជា ។

ក្នុងឱកាសនេះដែរ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន​គូស បញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់នៃការរៀបចំវេទិកា សន្ទនា នាពេលនេះ ។បន្ថែមលើវេទិកាសន្ទនាដែលរៀបចំដោយ វ.ស.ស. គិតត្រឹមខែកក្កដាកន្លងទៅនេះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ និងចូលរួមវេទិកាពិគ្រោះយោបល់​ជាមួយសមាគម អង្គការមិនមែ​នរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងរាជធានីភ្នំពេញចំនួន ៨លើក ហើយវេទិកាជួបជុំនេះ គឺជាការចូលរួម​លើកកម្ពស់ប្រសិទ្ធភាព​ការងារ និងបង្កើនកិច្ចសហការជិតស្និទ្ធ​រវាងអាជ្ញាធរមូលដ្ឋាន ជាមួយអង្គការ សង្គមស៊ីវិល ក្នុងមូលដ្ឋាន ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជា ពលរដ្ឋ ។

ក្នុងឱកាសនៃការចូលរួម​ក្នុងអង្គវេទិកានេះ តំណាងអង្គការសង្គម ស៊ីវិល​បាន​លើកឡើងនូវបញ្ហា​ប្រឈម ​​និង​សំណូមពរ​មក​ពិភាក្សា​ដោយត្រង់ទៅត្រង់មក ។បញ្ហាប្រឈម និង​​សំណូមពរ​​មួយចំនួន ត្រូវបាន​ដោះស្រាយជាក់ស្តែងក្នុងកិច្ច​ពិភាក្សាដោយ​ផ្ទាល់។ ដោយឡែក​បញ្ហាដែល​សេសសល់​​មួយ​​ចំនួន​ទៀត​ នឹងត្រូវ​យក ទៅពិភាក្សា​ជាមួយអាជ្ញាធរនិង​សមត្ថកិច្ច​​ពាក់ព័ន្ធ ដើម្បីរួមគ្នា​ស្វែងរកដំណោះស្រាយ។

ក្នុងឱកាសនេះដែរបណ្ឌិត ឌុច ឌីនីល ព្រឹទ្ធបុរសរងនៃវិទ្យាស្ថាន បច្ចេក វិទ្យាឌីជីថលនៃបណ្ឌិត្យសភា​​​​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា បានចូល​រួមធ្វើ បទបង្ហាញជូនអង្គវេទិកាស្តីពី «ការយល់ដឹងអំពីអក្ខរកម្ម​ឌីជីថល និង សុវត្ថិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាសម្រាប់ អង្គការសង្គម​ស៊ីវិល» ដើម្បី ផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្ម​​ឌីជីថលនិងការយល់ដឹងអំពី​គោល នយោបាយ​សេដ្ឋកិច្ច​និង​សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា