លោក ហ្សេលេនស្គី ៖ ដ្រូន អ៊ុយក្រែន ធ្វើឱ្យទាហាន រុស្ស៊ី ស្លាប់ និងរបួសជាង ៣ម៉ឺននាក់ ក្នុងខែកក្កដា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ហ្សេលេនស្គី ៖ ដ្រូន អ៊ុយក្រែន ធ្វើឱ្យទាហាន រុស្ស៊ី ស្លាប់ និងរបួសជាង ៣ម៉ឺននាក់ ក្នុងខែកក្កដា

លោក ហ្សេលេនស្គី ៖ ដ្រូន អ៊ុយក្រែន ធ្វើឱ្យទាហាន រុស្ស៊ី ស្លាប់ និងរបួសជាង ៣ម៉ឺននាក់ ក្នុងខែកក្កដា

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃ អង្គារ បានប្រកាសថា យន្តហោះគ្មានមនុស្សបើកពិឃាតរបស់អ៊ុយក្រែន បានសម្លាប់ ឬធ្វើឱ្យទាហានរុស្ស៊ីជាង ៣០,០០០នាក់រងរបួស នៅទូទាំងសមរភូមិជួរមុខ ក្នុងខែកក្កដា ។

Advertisement

បើតាម Anadolu, លោក ហ្សេលេនស្គី បានអះអាងថា ប្រទេសរុស្ស៊ីកំពុងបាត់បង់កងទ័ពរបស់ខ្លួនប្រហែល ៣០,០០០នាក់ជារៀងរាល់ខែ នៅទូទាំងសមរភូមិជួរមុខ ។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា សរុបមក ក្នុងអំឡុងខែកក្កដានេះ អង្គភាពទាំងអស់របស់អ៊ុយក្រែននៅសមរភូមិជួរមុខ បានវាយប្រហារដោយយន្តហោះដ្រូនលើទាហានរុស្ស៊ីរហូតដល់ ៣០,២៧២នាក់ ។

លោក ហ្សេលេនស្គី បញ្ជាក់ថា តួលេខដ៏ច្រើននេះ រាប់បញ្ចូលតែករណីដែលមានការបញ្ជាក់តាមរយៈវីដេអូថតជាប់ជាក់ស្តែងពីយន្តហោះដ្រូនប៉ុណ្ណោះ ។

អង្គភាព “Alpha” នៃទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែន ហៅកាត់ SBU គឺជាក្រុមដែលទទួលបានជោគជ័យ និងវាយប្រហារចំគោលដៅបានច្រើនជាងគេបំផុត ។

គួរបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើក ឬដ្រូន បានក្លាយជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយនៅក្នុងសង្គ្រាមសម័យទំនើបរវាងរុស្ស៊ី-អ៊ុយក្រែន ដោយសារតែវាមានតម្លៃថោក ងាយស្រួលផលិត និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការវាយប្រហារ ក៏ដូចជាការស៊ើបការណ៍ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា