លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែលនឹងមិនដកទ័ពចេញពីហ្គាហ្សាឡើយ លុះត្រាតែក្រុមហាម៉ាសព្រមទម្លាក់អាវុធទាំងស្រុង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែលនឹងមិនដកទ័ពចេញពីហ្គាហ្សាឡើយ លុះត្រាតែក្រុមហាម៉ាសព្រមទម្លាក់អាវុធទាំងស្រុង

លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែលនឹងមិនដកទ័ពចេញពីហ្គាហ្សាឡើយ លុះត្រាតែក្រុមហាម៉ាសព្រមទម្លាក់អាវុធទាំងស្រុង

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃ អង្គារ បានបញ្ជាក់ច្បាស់ៗថា កងទ័ពអ៊ីស្រាអែលនឹងមិនដកថយពីតំបន់ដែលខ្លួនកំពុងកាន់កាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបឡើយ រហូតទាល់តែក្រុមហាម៉ាសប៉ាឡេស្ទីន ត្រូវបានដកហូតអាវុធទាំងស្រុងមុនសិន ។

Advertisement

មេដឹកនាំអ៊ីស្រាអែលរូបនេះ បានអះអាងតាមវីដេអូបង្ហោះលើបណ្តាញសង្គម Facebook ថា លោកនៅតែបន្តប្តេជ្ញាចិត្តការពារផលប្រយោជន៍សន្តិសុខរបស់យើង ហើយអ៊ីស្រាអែលនឹងមិនដកថយពីទីតាំងបច្ចុប្បន្នរបស់យើងឡើយ លុះត្រាតែក្រុមហាម៉ាសត្រូវបានដកហូតអាវុធទាំងស្រុង ។

ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើងចំពេលមានការខ្វែងគំនិតគ្នាលើផែនទីបញ្ហាផ្លូវ ដែលក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញ ដើម្បីដកហូតអាវុធរបស់ក្រុមហាម៉ាស និងការដកកងទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ ។

បើតាម Anadolu, អ៊ីស្រាអែលបានបន្តរំលោភលើបទឈប់បាញ់ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ១,២៥២នាក់ និង៤,១២០នាកទៀតរងរបួស ។

បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែលកំពុងកាន់កាប់ទឹកដីប្រហែល ៧០% នៃតំបន់ហ្គាហ្សា បន្ទាប់ពីសង្គ្រាមប្រល័យពូជសាសន៍ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៧៣,០០០នាក់ និងរបួសជាង ១៧៤,០០០នាក់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ នេះបើយោងតាមតួលេខរបស់ភាគីប៉ាឡេស្ទីន ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា