អាមេរិក ថា កិច្ចព្រមព្រៀងច្រកសមុទ្រហ័រមូស អាចសម្រេច នៅថ្ងៃនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ថា កិច្ចព្រមព្រៀងច្រកសមុទ្រហ័រមូស អាចសម្រេច នៅថ្ងៃនេះ

អាមេរិក ថា កិច្ចព្រមព្រៀងច្រកសមុទ្រហ័រមូស អាចសម្រេច នៅថ្ងៃនេះ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកសង្ឃឹមថា នឹងសម្រេចបានកិច្ចព្រមព្រៀងស្តីពីច្រកសមុទ្រ ហ័រមូស ដ៏ចម្រូងចម្រាស់ នៅថ្ងៃពុធនេះ ឬ ថ្ងៃស្អែក។

Advertisement

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃអង្គារ ថា «មានលទ្ធភាពដែលយើងអាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ»។

ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ប្រេង និងឧស្ម័នទូទាំងពិភពលោក បានក្លាយជាចំណុចចាប់ផ្តើមនៃការផ្ទុះឡើង នូវការប្រយុទ្ធគ្នាម្តងទៀត។

អ៊ីរ៉ង់ចង់គ្រប់គ្រងច្រកសមុទ្រនេះ និង ដាក់កម្រិតយកថ្លៃឆ្លងកាត់ ខណៈដែលវាគឺជាអំណាចមួយ ដែលអ៊ីរ៉ង់មិនធ្លាប់បានអនុវត្ត ពីមុនពេលមានសង្គ្រាម ហើយការវិវត្តទាំងនេះត្រូវបានសហរដ្ឋអាមេរិកប្រឆាំងយ៉ាងខ្លាំងក្លា។

ទីក្រុងតេអេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយគ្នា ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមក នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារដោយភ្ញាក់ផ្អើល ទៅលើប្រទេសអ៊ីរ៉ង់។

ទោះបីជាមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងបឋម ក្នុងរយៈពេលប៉ុន្មានខែមកនេះក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតមិនអាចបញ្ចប់ជម្លោះនេះបានឡើយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា