ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា ទីក្រុងតេហេរ៉ង់មិនស្វែងរកការពង្រីកសង្គ្រាមក្នុងតំបន់ទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា ទីក្រុងតេហេរ៉ង់មិនស្វែងរកការពង្រីកសង្គ្រាមក្នុងតំបន់ទេ

ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា ទីក្រុងតេហេរ៉ង់មិនស្វែងរកការពង្រីកសង្គ្រាមក្នុងតំបន់ទេ

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃ អង្គារ បានអះអាងច្បាស់ៗថា ទីក្រុងតេហេរ៉ង់មិនស្វែងរកការដុតបញ្ឆេះសង្គ្រាមឱ្យកាន់តែរីកធំនោះទេ ប៉ុន្តែលោកសន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីការពារសន្តិសុខ និងផលប្រយោជន៍របស់ប្រទេសអ៊ីរ៉ង់ ។

Advertisement

បើតាម Anadolu, លោកប្រធានាធិបតី Pezeshkian បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនស្វែងរកការបង្កើនភាពតានតឹង ឬអស្ថិរភាពនៅក្នុងតំបន់នោះទេ ។ យ៉ាងណា អ៊ីរ៉ង់នឹងធ្វើសកម្មភាពដោយសមត្ថភាពពេញលេញ ដើម្បីការពារសន្តិសុខ ផលប្រយោជន៍ជាតិ និងបូរណភាពទឹកដីរបស់ប្រទេសអ៊ីរ៉ង់ ។

ការអះអាងរបស់លោក Pezeshkian កើតឡើងបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានសម្រេចចិត្តលុបចោលយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ។

ការផ្អាកផែនការវាយប្រហារនេះ គឺដើម្បីឆ្លើយតបតាមសំណើពីសំណាក់ភាគីអ៊ីរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត ដែលបានស្នើសុំពេលវេលាបន្ថែម ដើម្បីបញ្ចប់ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព ។

យ៉ាងណា លោកប្រធានាធិបតី Trump បានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកនឹងចាត់វិធានការយោធាយ៉ាងចាស់ដៃបំផុត ដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២ ប្រសិនបើកិច្ចព្រមព្រៀងណាមួយមិនអាចសម្រេចបាន ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា