អាមេរិក បំផ្លាញឃ្លាំងស្តុកមីស៊ីលស្ទាក់ចាប់ជិត ៨០% ចំពេលមានសង្គ្រាមជាមួយ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក បំផ្លាញឃ្លាំងស្តុកមីស៊ីលស្ទាក់ចាប់ជិត ៨០% ចំពេលមានសង្គ្រាមជាមួយ អ៊ីរ៉ង់

អាមេរិក បំផ្លាញឃ្លាំងស្តុកមីស៊ីលស្ទាក់ចាប់ជិត ៨០% ចំពេលមានសង្គ្រាមជាមួយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ យោធាអាមេរិកបានប្រើប្រាស់អស់ជិត ៨០% នៃឃ្លាំងស្តុកមីស៊ីលស្ទាក់ចាប់សំខាន់ៗ និងជិតពាក់កណ្តាលនៃមីស៊ីលរបស់សំណាញ់មេឃ Patriot របស់ខ្លួន ចាប់តាំងពីសង្គ្រាមជាមួយអ៊ីរ៉ង់បានផ្ទុះឡើង ។ នេះបើតាមរបាយការណ៍របស់ CNN កាលពីថ្ងៃ អង្គារ ។

Advertisement

មីស៊ីលដែលសហរដ្ឋអាមេរិកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះ រួមមានមីស៊ីលផ្លោង ATACMS និងមីស៊ីលជំនាន់ថ្មី PrSM ខណៈដែលមីស៊ីលនាំផ្លូវ Tomahawk ត្រូវបានប្រើអស់ជិតពាក់កណ្តាលនៃស្តុកសរុប ។

មីស៊ីលដ៏ទំនើបដែលមានតម្លៃចាប់ពី ១ លានដុល្លារក្នុងមួយគ្រាប់ទាំងនេះ គឺជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យវាយប្រហារគោលដៅពីចម្ងាយដោយសុវត្ថិភាព ។

យ៉ាងណា ការបំពេញឃ្លាំងស្តុកមីស៊ីលឡើងវិញនៅតែយឺត ដោយមន្ទីរបញ្ចកោណទទួលបានមីស៊ីល Tomahawk ថ្មីប្រហែល ១៥ គ្រាប់ និងមីស៊ីលរបស់សំណាញ់មេឃ Patriot ថ្មីចំនួន ២០ គ្រាប់ប៉ុណ្ណោះក្នុងមួយខែ ។

ទន្ទឹមគ្នា អ្នកវិភាគបានប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកអាចនឹងចំណាយពេល៣ឆ្នាំ ឬច្រើនជាងនេះ ដើម្បីស្តារឃ្លាំងស្តុកមីស៊ីលរបស់ប្រព័ន្ធខែលការពារដែនអាកាស THAAD ឡើងវិញឱ្យដល់កម្រិតមុនផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ ។

ប្រភពបានបង្ហើបឱ្យ CNN ដឹងថា ស្តុកមីស៊ីលដែលអស់ពីឃ្លាំងនេះ បានជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍មុន ក្នុងការលុបចោលយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំលើអ៊ីរ៉ង់ បន្ទាប់ពីសម្ព័ន្ធមិត្តឈូងសមុទ្របានប្រាប់គាត់ថា ពួកគេខ្លាចការសងសឹកប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់សហរដ្ឋអាមេរិកវិញ ។

រដ្ឋឈូងសមុទ្រដែលពឹងផ្អែកលើប្រព័ន្ធខែលការពារដែនអាកាស ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក បានព្រមានថា ការខ្វះខាតមីស៊ីលរបស់សំណាញ់មេឃ អាចធ្វើឱ្យសមត្ថភាពរបស់ពួកគេចុះខ្សោយ ក្នុងការស្ទាក់ចាប់កាំជ្រួច និងយន្តហោះដ្រូនរបស់អ៊ីរ៉ង់ ៕

ប្រភព ៖ CNN និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា