ក្រុមហ៊ុនចិន សិក្សាគម្រោងវិនិយោគផ្នែកថាមពល និងទឹកនៅតាមខេត្តជាប់តំបន់ឆ្នេរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនចិន សិក្សាគម្រោងវិនិយោគផ្នែកថាមពល និងទឹកនៅតាមខេត្តជាប់តំបន់ឆ្នេរ

ក្រុមហ៊ុនចិន សិក្សាគម្រោងវិនិយោគផ្នែកថាមពល និងទឹកនៅតាមខេត្តជាប់តំបន់ឆ្នេរ

ក្រុមហ៊ុនមួយរបស់ប្រទេសចិនបានបញ្ចប់ការសិក្សាបឋមពីគម្រោងវិនិយោគថាមពល និងទឹកនៅខេត្តកំពត ហើយកំពុងឈានទៅសិក្សានៅខេត្តជាប់ឆ្នេរសមុទ្រ៣ទៀត។ ក្រសួងរៀបចំដែនដីផ្តល់ការគាំទ្រចំពោះគម្រោងនេះ ហើយបានជំរុញក្រុមហ៊ុនឲ្យសិក្សាគម្រោងវិនិយោគលើវិស័យកសិឧស្សាហកម្ម និងការចិញ្ចឹមសត្វនៅតំបន់ឆ្នេរ បន្ថែមលើគម្រោងថាមពល និងទឹក។

Advertisement

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Power China Kunning Engineering Corporation Limited របស់ប្រទេសចិន លើការសិក្សាគម្រោងវិនិយោគថាមពល និងទឹក និងស្នើដល់ក្រុមហ៊ុននេះ ពិចារណាបន្ថែមលើការសិក្សាគម្រោងវិនិយោគផ្នែកកសិឧស្សាហកម្ម និងការចិញ្ចឹមសត្វ នៅក្នុងបណ្ដាខេត្តភាគខាងត្បូងជាប់តំបន់ឆ្នេរសមុទ្រ និងតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា ដើម្បីឱ្យចំគោលដៅនៃការអភិវឌ្ឍពិតប្រាកដ ។

នាឱកាសចូលជួបសំដែងការគួរសម និងធ្វើបទបង្ហាញអំពីការសិក្សាបឋមពីគម្រោងវិនិយោគថាមពលនៅខេត្តកំពត ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នៅទីស្ដីការក្រសួង នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ភាគីក្រុមហ៊ុន Power China Kunning Engineering Corporation Limited របស់ប្រទេសចិន បានឲ្យដឹងថា ក្រុមហ៊ុននេះមានបទពិសោធន៍ជាង ៧០ ឆ្នាំមកហើយ ចំពោះការងារសិក្សា និងវិភាគទៅលើគម្រោងធំ និងគម្រោងមធ្យមផ្នែកទឹក ថាមពល ផ្លូវថ្នល់ នគរូបនីយកម្ម និងការអភិវឌ្ឍក្នុងតំបន់ ។

ជាមួយនេះ ក្រុមហ៊ុនក៏បានសិក្សាគម្រោងមេគង្គឡានឆាងមួយចំនួន ពាក់ព័ន្ធនឹងការងារថែរក្សាទឹកផងដែរ ចំពោះប្រទេសកម្ពុជាគឺមានអំណោយផលខ្ពស់សម្រាប់ទន្លេមេគង្គ ដើម្បីធ្វើជាវារីអគ្គិសនី និងការងារអភិវឌ្ឍន៍ផ្សេងទៀត។

ចំពោះប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានខេត្តចំនួន ៤ ជាប់នឹងសមុទ្រដែលជាចំណុចសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិរបស់កម្ពុជា។ ក្រុមហ៊ុនផ្ដោតជាសំខាន់លើការវិនិយោគផ្នែកថាមពល និងទឹក ដើម្បីធ្វើការអភិវឌ្ឍ ដោយបានសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់របស់កម្ពុជា បង្កើតក្រុមការងារកម្ពុជា-ចិន ដើម្បីសិក្សាការងារជាមួយគ្នាបន្ថែមទៀត។

បច្ចុប្បន្ន ក្រុមហ៊ុនបានសិក្សាគម្រោងបឋមនៅខេត្តកំពតរួចហើយ ហើយនឹងបន្តប្រមូលទិន្នន័យរបស់ខេត្តទាំង ៤នៅតំបន់សមុទ្រ ដើម្បីធ្វើការវិភាគបន្ថែមទៀត ដោយរំពឹងទុកថាតាមរយៈគម្រោងទាំងនេះនឹងអាចរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យល្អប្រសើរបាន។ ភាគីក្រុមហ៊ុនសង្ឃឹមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងគាំទ្របន្ថែមទៀតចំពោះការចុះសិក្សាស្រាវជ្រាវជាបន្តបន្ទាប់នេះ ។

ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា ក្រៅពីការសិក្សាគម្រោងវិនិយោគថាមពល និងទឹក ក្រុមហ៊ុន Power China Kunning Engineering Corporation Limited របស់ប្រទេសចិន និងក្រុមការងារថ្នាក់ខេត្ត ស្រុក នៃខេត្តព្រះសីហនុ កំពត និងកែប លេខាធិការដ្ឋានគណៈកម្មការឆ្នេរ គួរតែរួមគ្នាគិតគូរ និងយល់ពីគ្នាទៅវិញទៅមកឱ្យបានច្បាស់លាស់ អំពីគោលបំណង ដើម្បីដាក់ការសិក្សាលើការវិនិយោគឱ្យចំគោលដៅពិតប្រាកដ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ចិន និងកម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានការឯកភាពគ្នាទាំងទិសដៅ និងនយោបាយ។

ទន្ទឹមនេះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា នៅក្នុងខេត្តភាគខាងត្បូងជាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ដូចជា ខេត្តព្រះសីហនុ កែប កំពត និងខេត្តកោះកុង និងតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា កិច្ចការដែលមានសក្តានុពលនោះ គឺផ្នែកកសិឧស្សាហកម្ម និងការចិញ្ចឹមសត្វមាន់ ទា ជ្រូក គោ ក្របី ដើម្បីនាំចេញទៅផ្គត់ផ្គង់នៅទីផ្សារក្រៅប្រទេស។ ដូច្នេះក្រុមហ៊ុន អាចពិចារណាវិនិយោគបន្ថែមលើផ្នែកនេះ ដើម្បីឲ្យចំគោលដៅនៃការអភិវឌ្ឍពិតប្រាកដ ។ ម្យ៉ាងទៀត បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងព្យាយាមរកតម្រាយផ្លូវពីទីក្រុងគន់មីង ប្រទេសចិន មកកាន់ទីក្រុងវៀងចាន់ ប្រទេសឡាវ និងតភ្ជាប់មកកាន់ខេត្តព្រះវិហារ របស់ប្រទេសកម្ពុជា ដើម្បីពង្រីកការតភ្ជាប់ឲ្យកាន់តែទូលំទូលាយងាយស្រួល ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា