អណ្តើកសមុទ្រកម្រទម្ងន់ធ្ងន់មួយក្បាលត្រូវបានលែងចូលធម្មជាតិវិញ ក្រោយជាប់ឧបករណ៍នេសាទ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អណ្តើកសមុទ្រកម្រទម្ងន់ធ្ងន់មួយក្បាលត្រូវបានលែងចូលធម្មជាតិវិញ ក្រោយជាប់ឧបករណ៍នេសាទ

អណ្តើកសមុទ្រកម្រទម្ងន់ធ្ងន់មួយក្បាលត្រូវបានលែងចូលធម្មជាតិវិញ ក្រោយជាប់ឧបករណ៍នេសាទ

អ្នកនេសាទនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានប្រគល់អណ្តើកសមុទ្រកម្រប្រភេទ «ក្រាស» ទម្ងន់ ២៦គីឡូក្រាម ជូនអាជ្ញាធរដើម្បីលែងចូលសមុទ្រវិញ។

រដ្ឋបាលឃុំកោះស្តេច ខេត្តកោះកុង បានទទួលអណ្តើកសមុទ្រកម្រប្រភេទ «ក្រាស» (Eretmochelys imbricata) ចំនួនមួយក្បាល ពីអ្នកនេសាទក្នុងមូលដ្ឋាន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីនាំយកទៅលែងចូលទៅក្នុងធម្មជាតិវិញ។
 
យោងតាមរដ្ឋបាលឃុំកោះស្តេច អណ្តើកសមុទ្រមួយក្បាលនេះ មានទម្ងន់ ២៦គីឡូក្រាម ដោយមានប្រវែងស្នូកបណ្តោយ ៧២សង់ទីម៉ែត្រ និងទទឹង ៦២សង់ទីម៉ែត្រ។ ប្រភពដដែលបានឱ្យដឹងថា អណ្តើកនេះត្រូវបានជាប់ដោយចៃដន្យ នៅក្នុងឧបករណ៍នេសាទរបស់ប្រជាពលរដ្ឋឈ្មោះ ផាត ហេន។ ភ្លាមៗនោះ លោកបានទំនាក់ទំនងមកកាន់រដ្ឋបាលឃុំកោះស្តេច ដើម្បីប្រគល់ជូនអាជ្ញាធរចាត់ចែងតាមនីតិវិធី។
 
បន្ទាប់ពីបានពិនិត្យសុខភាពសត្វរួចរាល់ ក្រុមការងាររួមមាន៖ អាជ្ញាធរភូមិ-ឃុំ សមាជិកគណៈកម្មការសហគមន៍នេសាទ សិស្សានុសិស្សនៃសាលាបឋមសិក្សាកោះស្តេច និងតំណាងកោះស្តេចរីសត បានរួមគ្នារៀបចំលែងអណ្តើកសមុទ្រមួយក្បាលនេះ ត្រឡប់ទៅកាន់ដែនទឹកធម្មជាតិវិញដោយសុវត្ថិភាព។
 
រដ្ឋបាលឃុំកោះស្តេច ក៏បានសម្តែងនូវការកោតសរសើរ ចំពោះទឹកចិត្តរបស់អ្នកនេសាទ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានជីវចម្រុះ ពិសេសប្រភេទសត្វសមុទ្រដែលកំពុងរងការគំរាមកំហែង និងងាយរងគ្រោះ។ អាជ្ញាធរឃុំក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តសកម្មភាពដ៏មានតម្លៃនេះបន្ថែមទៀត ដើម្បីធានានិរន្តរភាពសម្បត្តិធម្មជាតិសមុទ្រកម្ពុជា៕

Advertisement

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា