អាជ្ញាធរជាតិអប្សរា បណ្ដុះស្មារតីស្រឡាញ់បេតិកភណ្ឌដល់កុមារតំបន់អង្គរ តាមរយៈការរៀនស្មូនកុលាលភាជន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរា បណ្ដុះស្មារតីស្រឡាញ់បេតិកភណ្ឌដល់កុមារតំបន់អង្គរ តាមរយៈការរៀនស្មូនកុលាលភាជន៍

អាជ្ញាធរជាតិអប្សរា បណ្ដុះស្មារតីស្រឡាញ់បេតិកភណ្ឌដល់កុមារតំបន់អង្គរ តាមរយៈការរៀនស្មូនកុលាលភាជន៍

អាជ្ញាធរជាតិអប្សរា បានដឹកនាំសិស្សានុសិស្សក្នុងតំបន់អង្គរ ចូលរួមកម្មវិធីអប់រំបេតិកភណ្ឌ តាមរយៈការទស្សនា និងសាកល្បង «ស្មូនកុលាលភាជន៍» បុរាណដោយផ្ទាល់ដៃ ដើម្បីដាំបណ្តុះស្មារតីស្រឡាញ់ និងចូលរួមថែរក្សាមរតកដូនតា។
 
ការស្វែងយល់ពីវប្បធម៌ និងមរតកដូនតា គឺជាគ្រឹះយ៉ាងសំខាន់ក្នុងការដាំបណ្តុះស្មារតីស្រឡាញ់បេតិកភណ្ឌដល់កូនខ្មែរជំនាន់ក្រោយ។ ជាក់ស្តែង ​អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារមរតកវប្បធម៌ខ្មែរ បានរៀបចំកម្មវិធីអប់រំបេតិកភណ្ឌពិសេស ដោយនាំយកសិស្សានុសិស្សថ្នាក់ទី៥ ចំនួន ៧០នាក់ មកពីសាលាបឋមសិក្សាតាប៉ាង ស្ថិតក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ចូលរួមទស្សនា និងសិក្សាផ្ទាល់ពីដំណើរការជួសជុល និងអភិរក្សកុលាលភាជន៍បុរាណ កាលពីថ្ងៃអង្គារ ទី ៤ សីហា។
 
លោក ឆាយ រចនា ប្រធានការិយាល័យនៃអាជ្ញាធរជាតិអប្សរា បានចែករំលែកចំណេះដឹងយ៉ាងក្បោះក្បាយដល់សិស្សានុសិស្ស អំពីប្រវត្តិ និងតម្លៃនៃកុលាលភាជន៍ដូនតា ដែលទទួលបានពីលទ្ធផលនៃការកំណាយស្រាវជ្រាវ និងការរក្សាទុកជាភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃ។
 
បរិយាកាសនៃកម្មវិធីបានប្រព្រឹត្តទៅយ៉ាងស្និទ្ធស្នាល ខណៈកុមារៗទាំងអស់មិនត្រឹមតែបានស្តាប់ និងកត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានចូលរួម «សាកល្បងអនុវត្តស្មូនកុលាលភាជន៍» ដោយផ្ទាល់ដៃ តាមទម្រង់គំរូនានារបស់បុព្វបុរសខ្មែរទៀតផង។
 
គូសបញ្ជាក់ផងដែរថា កម្មវិធីអប់រំបេតិកភណ្ឌនេះ ត្រូវ‌បានអាជ្ញាធរជាតិអប្សរាផ្តួចផ្តើមបង្កើតឡើងតាំងពីឆ្នាំ២០០៧ មកម្ល៉េះ ក្នុងគោលបំណងបណ្តុះការយល់ដឹងពីតម្លៃមរតកវប្បធម៌ដល់សិស្សានុសិស្សក្នុងតំបន់អង្គរ ដើម្បីឱ្យពួកគេក្លាយជាអ្នកបន្តវេនក្នុងការថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌជាតិឱ្យបានគង់វង្សតរៀងទៅ៕

Advertisement

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា