រដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានបើកកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈម នៅសៀមរាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានបើកកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈម នៅសៀមរាប

រដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានបើកកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈម នៅសៀមរាប

សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានចាត់ទុកកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាបើកចំហ ត្រង់ទៅត្រង់មក ជុំវិញបញ្ហាមុខងារសាធារណៈ ដែលប្រទេសក្នុងតំបន់អាស៊ានកំពុងប្រឈម ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈ ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសស្វាគមន៍គណៈប្រតិភូមកពីបណ្ដាប្រទេសអាស៊ានទាំងអស់ រួមទាំងប្រទេសដៃគូ មាន ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេលនេះ ដែលបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់លើរដ្ឋបាលសាធារណៈ ។

សម្ដេចធិបតី បានចាត់ទុកកិច្ចប្រជុំនេះថា ជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាបើកចំហ និងត្រង់ទៅត្រង់មកដោយយុទ្ធសាស្ត្រ និងសម្លឹងឆ្ពោះទៅអនាគតលើវឌ្ឍនភាពដែលសម្រេចបាន កាលានុវត្តភាពចំពោះមុខ និងបញ្ហាប្រឈមបន្ទាន់នានា ដែលវិស័យមុខងារសាធារណៈកំពុងជួបប្រទះ ។

Advertisement

សម្ដេចធិបតី បន្ថែមថា បេសកកម្មរួមរបស់យើង ត្រូវប្រឈមនឹងស្ថានភាពសកលលោក ដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស និងមានភាពមិនប្រាកដប្រជាទៅលើផ្នែកសេដ្ឋកិច្ច ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភាពធ្ងន់ធ្ងរនៃមហន្តរាយដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ។

ទិដ្ឋភាពបែបនេះ ទាមទារឲ្យបណ្ដាប្រទេសទាំងអស់ រួមទាំងប្រទេសជាសមាជិកអាស៊ាន ប្រទេសបូកបី និងកម្ពុជា ត្រូវបន្តពង្រឹងសមត្ថភាពក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព ទន្ទឹមនឹងការខិតខំកែសម្រួលអាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដើម្បីឲ្យឆ្លើយតបទៅនឹងបរិបទថ្មី។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាប្រឈមទាំងនេះ ទាមទារនូវមន្ត្រីដែលមានវិជ្ជាជីវៈ មានសមត្ថភាព និងការលះបង់ខ្ពស់ ព្រមទាំងមានចំណេះជំនាញពិតប្រាកដ សុចរិតភាព និងឆន្ទៈមុតមាំ ដើម្បីបម្រើប្រទេសជាតិ និងប្រជាជនរបស់ខ្លួន ស្របពេលដែលយើងត្រូវបន្តអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា