កម្ពុជា នឹងបំបែកកំណត់ត្រានាំចេញអង្ករ ១លានតោនក្នុងឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា នឹងបំបែកកំណត់ត្រានាំចេញអង្ករ ១លានតោនក្នុងឆ្នាំនេះ

កម្ពុជា នឹងបំបែកកំណត់ត្រានាំចេញអង្ករ ១លានតោនក្នុងឆ្នាំនេះ

កម្ពុជា បាននាំចេញអង្ករជាង ៧០ម៉ឺនតោន នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ ដែលជាការកើនឡើងយ៉ាងខ្លាំងរហូតដល់ ៦៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

Advertisement

ចំណូលពីការនាំចេញអង្កររយៈពេល ៧ខែនេះ ធ្វើឲ្យកម្ពុជាទទួលបានប្រាក់ចំណូលចំនួន ៤១៥លានដុល្លារអាមេរិក មានការកើនឡើង ៣៤,៣ ភាគរយបើធៀបនឹងឆ្នាំមុន។

លោក ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) មានសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបាននូវគោលដៅដែលរដ្ឋាភិបាលបានកំណត់ គឺការនាំចេញអង្ករឱ្យបាន ១លានតោន នៅក្នុងឆ្នាំ២០២៦នេះ។ បើសម្រេចបានគោលដៅនេះមែន វានឹងក្លាយជាលើកដំបូងដែលការនាំចេញអង្ករប្រចាំឆ្នាំរបស់កម្ពុជាកើនឡើងផុតរបារ ១លានតោន។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា មានក្រុមហ៊ុនចំនួន ៦១ បាននាំចេញអង្ករកម្ពុជាទៅកាន់ប្រទេស និងតំបន់ចំនួន ៦៦ នៅទូទាំងពិភពលោកក្នុងអំឡុងពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ។ អាស៊ាន ចិន និងសហភាពអឺរ៉ុប នៅតែជាទីផ្សារគោលដៅសំខាន់សម្រាប់អង្ករកម្ពុជា។

អង្ករក្រអូបគុណភាពខ្ពស់បានគ្របដណ្តប់លើទីផ្សារនាំចេញ ដោយមានចំណែកជាង ៥៩ ភាគរយនៃបរិមាណសរុប។ បន្ទាប់មកគឺ អង្ករស ២៣,៦ ភាគរយ, អង្ករកំទេច ១៣,៧ ភាគរយ ខណៈដែលអង្ករចំហុយ និងអង្ករសរីរាង្គមានចំណែក ៣,៥ ភាគរយ។

ក្រៅពីការនាំចេញអង្ករ នៅរយៈពេល ៧ខែ ឆ្នាំ២០២៦នេះ កម្ពុជាក៏បាននាំចេញស្រូវជាង ៣លានតោន ផងដែរ ទៅកាន់ប្រទេសជិតខាង ជាមួយទំហំទឹកប្រាក់ជាង ៦៦៥លានដុល្លាអាមេរិក៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា