គ្រូពេទ្យដែលបៀតបៀនស្រ្តីអ្នកជំងឺ កំពុងត្រូវបានកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រូពេទ្យដែលបៀតបៀនស្រ្តីអ្នកជំងឺ កំពុងត្រូវបានកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់

គ្រូពេទ្យដែលបៀតបៀនស្រ្តីអ្នកជំងឺ កំពុងត្រូវបានកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់

បន្ទាប់ពីត្រូវបានដកចេញពីដំណែងជាប្រធានមណ្ឌលសុខភាពសិត្បូ និងផ្អាកអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈរយៈពេល២ឆ្នាំ លោក ឈុន ផល្លី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ផងដែរ។  នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ត្រី ស៊ាង រិទ្ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ។​
 
ក្នុងនាមជាអ្នកច្បាប់ម្នាក់ លោកស្រីមេធាវី លឹម ច័ន្ទលីដា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ទង្វើរបស់លោកគ្រូពទ្យនោះពិតជាបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្ត្រី និងសេចក្តីថ្លៃថ្លូររបស់ស្ត្រី ហើយទង្វើនេះអាចប្រឈមពីបទប្រទូសកេរ្តិ៍ខ្មាស់ តាមមាត្រា ២៤៦ ​មាត្រា២៤៧ និងមាត្រា២៤៨ នៃក្រមព្រហ្មទណ្ឌ។ 

Advertisement

តាមច្បាប់ អំពើប្រទូសកេរ្តិ៍ខ្មាស់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។ ប៉ុន្តែក្នុងករណីប្រព្រឹត្តមានស្ថានទម្ងន់ទោស ដូចជាការប្រព្រឹត្តិទៅលើបុគ្គលទន់ខ្សោយដាយសារជំងឺជាដើម បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។ 
 
​លោក ឈុន ផល្លី ត្រូវបានបញ្ចប់តំណែងពីប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី​វិញ និងត្រូវបានផ្អាកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈរយៈពេល២ឆ្នាំផងដែរ បន្ទាប់ពីគ្រូពេទ្យរូបនេះ​ត្រូវបានរកឃើញថា បានបន្លំបៀតបៀនរាងកាយស្រ្តីអ្នកជំងឺពេលកំពុងជួយសង្គ្រោះបឋម។ 
 
លោកវេជ្ជបណ្ឌិត លី រតនា ឯកទេសព្យាបាលជំងឺទូទៅ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានឱ្យដឹងថា ក្នុងការជួយសង្គ្រោះក្នុងរូបភាពណាក៏ដោយ គឺមិនត្រូវបំពានលើរាងកាយរបស់អ្នកជំងឺនោះទេ។

លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានទាមទារឱ្យអាជ្ញាធរស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះ ពីព្រោះទង្វើបែបនេះបានធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីយ៉ាងធ្ងន់ធ្ងរដែលមិនគួរមានការលើកលែងនោះឡើយ៕

សៅ សុខអេង

Screenshot
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា