ឥទ្ធិពលព្យុះទី១៤ «កុជីរ៉ា» និងព្យុះ «ដុលហ្វីន» អាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៥-១៥ ខែសីហា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥទ្ធិពលព្យុះទី១៤ «កុជីរ៉ា» និងព្យុះ «ដុលហ្វីន» អាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៥-១៥ ខែសីហា

ឥទ្ធិពលព្យុះទី១៤ «កុជីរ៉ា» និងព្យុះ «ដុលហ្វីន» អាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៥-១៥ ខែសីហា

ឥទ្ធិពលព្យុះទី១៤ «កុជីរ៉ា» និងព្យុះ «ដុលហ្វីន» អាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នៅកម្ពុជាចាប់ពីថ្ងៃទី៥-១៥ ខែសីហា ។

Advertisement

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា ស្ថានភាពព្យុះទី១៤ ឈ្មោះ «កុជីរ៉ា» (Kujira) និងព្យុះសង្ឃរាទី១៣ ឈ្មោះ «ដុលហ្វីន» (Dolphin) ដែលកំពុងបង្កឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់​លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្យូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណា​ចក្រ​កម្ពុជា ចាប់ពី ថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

ឥទ្ធិពលនេះនឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជា មានការប្រែប្រួលក្នុងនេះ៖ តំបន់វាលរាប៖ រួមមាន រាជធានីភ្នំពេញ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ និងខេត្តស្វាយរៀង អាចមាន​ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០%។

តំបន់ខ្ពង់រាប រួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦០%។

ចំណែកតំបន់មាត់សមុទ្រ រួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៧០%។ ចំពោះរលកសមុទ្រ មានកម្ពស់ជាមធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងអតិបរមា ១,៧៥ ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានស្នើសុំឱ្យសាធារណជនទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ៕
ដោយ៖វណ្ណា

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា