កម្ពុជា បន្តប្រាប់អន្តរជាតិពីគោលជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈភាគីថៃបន្តលាបពណ៌កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា បន្តប្រាប់អន្តរជាតិពីគោលជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈភាគីថៃបន្តលាបពណ៌កម្ពុជា

កម្ពុជា បន្តប្រាប់អន្តរជាតិពីគោលជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈភាគីថៃបន្តលាបពណ៌កម្ពុជា

ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៣ និងទី៤សីហា ប្រមុខការទូតកម្ពុជា បានបញ្ជាក់ជាថ្មីពីគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី ខណៈដែលភាគីថៃនៅតែបន្តលាបពណ៌លើកម្ពុជា។

Advertisement

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបទេស ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានប្រាប់ភាគីម៉ាឡេស៊ីថា កម្ពុជានៅតែប្រកាន់ជំហរបន្តដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដែលមានស្រាប់។

ប៉ុន្តែពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែននេះ ភាគីថៃនៅតែបន្តប្រើប្រាស់វិធីសាស្រ្តមូលបង្កាច់ និងលាបពណ៌លើកម្ពុជា ដើម្បីបង្វែរចំណាប់អារម្មណ៍ពលរដ្ឋរបស់ខ្លួនពីបញ្ហានយោបាយផ្ទៃក្នុង និងជំរុញស្មារតីជាតិនិយម។

លោកបណ្ឌិត ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ បានកត់សម្គាល់ឃើញថា ទាំងក្រុមយោធាថៃ និងអ្នកនយោបាយថៃតែងតែចាត់ទុកការធ្វើនយោបាយតូបនីយកម្មព្រំដែនជាមួយកម្ពុជា ជាការបង្វែរដានពីវិបត្តិផ្ទៃក្នុង និងបង្កើនប្រជាប្រិយភាពពីប្រជាជនខ្លួនប៉ុណ្ណោះ ហើយពុំមានការប្តេជ្ញាចិត្តនយោបាយច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាឡើយ។

ប៉ុន្តែ សម្រាប់កម្ពុជា គឺតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីទាំងការប្រើប្រាស់យន្តការទ្វេភាគី និងច្បាប់អន្តរជាតិ ដើម្បីបញ្ចប់អរិភាពរវាងប្រទេសទាំងពីរ និងជាពិសេសដើម្បីអាចឱ្យជនភៀសសឹកអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

បើតាមបណ្ឌិត ថុង ម៉េងដាវីត បញ្ហានយោបាយ សេដ្ឋកិច្ចផ្ទៃក្នុង និងការប្រកួតប្រជែងអំណាចរបស់អ្នកនយោបាយថៃ និងក្រុមយោធា គឺជាឧបសគ្គសំខាន់ក្នុងការជំរុញការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ខណៈកម្ពុជា មានសាមគ្កីភាព និងឯកភាពជាតិខ្លាំងក្លា ហើយប្រជាជនគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយ និងយុទ្ធសាស្រ្ត “ស្ងាត់តែមិនស្ងៀម” របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងតំបន់ក្នុងការដោះស្រាយបញ្ហាព្រំដេនជាមួយថៃ៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា